18/02/2020 14:44 GMT+7 Email Print Like 0

ផ្នែកទេសចរណ៍ហាណូយខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកបង្កឡើងដោយជំងឺរាតត្បាត Covid-19

ចំពោះមុខស្ថានភាពជំងឺរាតត្បាត Covid-19 ភ្ញៀវទេសចរចិនបានថយចុះយ៉ាងខ្លាំង ប៉ុន្តែទីផ្សារផ្សេងៗទៀត នៅតែកើនឡើងប្រកបដោយស្ថិរភាព

ភ្ញៀវទេសចរបរទេសទៅទស្សនាមជ្ឈមណ្ឌលអក្សរសាស្ត្រសិល្បៈ Van Mieu - Quoc Tu Giam នៅទីក្រុងហាណូយ។



អាស្រ័យដោយការអនុវត្តយ៉ាងប្ដូផ្ដាច់នូវវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ជាច្រើននោះ ផ្នែកទេសចរណ៍ទីក្រុងហាណូយ (វៀតណាម) បានបង្កើតឡើងចំណាប់អារម្មណ៍គួរអោយកត់សម្គាល់ចំពោះភ្ញៀវ ទេសចរ ជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិ។

តាមមន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា នាបច្ចុប្បន្ន បរិមាណ ភ្ញៀវទេសចរអាស៊ីមកដល់ហាណូយស្រូបយក ៦៥% ភ្ញៀវអឺរ៉ុបស្រូកយក ២៥% ហើយបន្ទាប់នោះគឺទីផ្សារផ្សេងៗទៀត។ ចំពោះមុខស្ថានភាពជំងឺរាតត្បាត Covid-19 ភ្ញៀវទេសចរចិនបានថយចុះយ៉ាងខ្លាំង ប៉ុន្តែទីផ្សារផ្សេងៗ ទៀតនៅតែកើនឡើងប្រកបដោយស្ថិរភាពដូចជា៖ ជប៉ុន (កើន២០០%) ឥណ្ឌា (កើន៥៤%) ជាដើម។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនទេសចរណ៍ជាច្រើន ចាប់ផ្ដើមមានគោលនយោបាយពង្រីកទីផ្សារ ដោយទាក់ទាញភ្ញៀវទេស ចរមកពីអឺរ៉ុប អាមេរិក អូស្ត្រាលីមកដល់ហាណូយនិងផ្ទុយទៅវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ