02/10/2021 12:13 GMT+7 Email Print Like 0

ផ្ទាំងរូបភាពសេដ្ឋកិច្ចរបស់វៀតណាមនិងតំបន់ដីសណ្តទន្លេ Cuu Long នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ស្ថិតនៅក្រោមការគ្រប់គ្រង

បន្ទាប់ពីរយៈពេលវែងដំណើរការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ - ១៩ ខេត្តក្រុងជាច្រើននៅតំបន់ដីសណ្តទន្លេ Cuu Long បានបន្ធូរបន្ថយជាបណ្តើរៗ នូវវិធានការរក្សាគម្លាតសង្គម ហើយក្នុងពេលជាមួយគ្នានេះ បានពន្លឿនកាលវិភាគចាក់វ៉ាក់សាំង ដើម្បីបង្កើតល័ក្ខខ័ណ្ឌអំណោយផលសម្រាប់និយោជិកដើម្បីចូលធ្វើការវិញ។
 

សិក្ខាសាលាតាមអ៊ីនធឺរណែត “ផ្ទាំងរូបភាពសេដ្ឋកិច្ចរបស់វៀតណាមនិងតំបន់ដីសណ្តទន្លេ Cuu Long៖ ការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ត្រីមាសទី ៤ និងយថាទស្សន៍សម្រាប់ឆ្នាំ ២០២២”  (រូបថត៖ VOV)


“ផ្ទាំងរូបភាពសេដ្ឋកិច្ចរបស់វៀតណាមនិងតំបន់ដីសណ្តទន្លេ Cuu Long៖ ការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ត្រីមាសទី ៤ និងយថាទស្សន៍សម្រាប់ឆ្នាំ ២០២២” គឺជាប្រធានបទនៃសិក្ខាសាលាតាមអ៊ីនធឺរណែត ថ្ងៃទី ១ ខែតុលា ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សាខានៅទីក្រុង Can Tho បានសហការជាមួយការិយាល័យអចិន្ត្រៃយ៍នៃវិទ្យុសម្លេង វៀតណាម (VOV) នៅតំបន់ដីសណ្តទន្លេ Cuu Long និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិ វៀត ណាម (VIAC)។

លោក Vo Tan Thanh អនុប្រធាន VCCI បាននិយាយថា បន្ទាប់ពីរយៈពេលវែងដំណើរការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ខេត្តក្រុងជាច្រើននៅតំបន់ដីសណ្តទន្លេ Cuu Long បានបន្ធូរបន្ថយជាបណ្តើរៗ នូវវិធានការរក្សាគម្លាតសង្គម ហើយក្នុងពេលជាមួយគ្នានេះ បានពន្លឿនកាលវិភាគចាក់វ៉ាក់សាំង ដើម្បីបង្កើតល័ក្ខខ័ណ្ឌអំណោយផលសម្រាប់និយោជិកដើម្បីចូលធ្វើការវិញ។ ក្រៅពីនេះការស្តារសេដ្ឋកិច្ចនៅតាមទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងចិននឹងជួយបង្កើនតម្រូវការនាំចូលនៅក្នុងប្រទេសទាំងនេះ។ ដូច្នេះ យថាទស្សន៍នៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់វៀតណាមនៅចុងឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ថា នឹងមានអំណោយផលនិងបន្តកើនឡើងជាលំដាប់ផងដែរ។

ដោយអះអាងថា VOV តែងតែជាដៃគូរួមដំណើរជាមួយសហគមន៍ធុរកិច្ចវៀតណាមអគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy ជឿជាក់ថា៖ “យើងមានទីផ្សារក្នុងស្រុកដែលមានប្រជា ជនជិតមួយរយលាននាក់ យើងមានទំនាក់ទំនងសេដ្ឋកិច្ចបើកចំហ ដែលបានអន្តរជាតិ ជឿទុកចិត្ត ដោយមានសន្ធិសញ្ញាសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគពហុភាគីជំនាន់ថ្មីជាច្រើនបាននិងកំពុងបន្តនិងនៅមានសុពលភាព។ ហើយសំខាន់ជាងនេះទៅទៀត យើងមាន សហគមន៍ធុរកិច្ចដែលពោរពេញទៅដោយសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍ទៅមុខ។ មូលដ្ឋានគ្រឹះទាំងនេះ និងដោយសកម្មភាពជាក់ស្តែងនាពេលថ្មីៗនេះរបស់ប្រព័ន្ធនយោបាយទាំងមូល យើងមានជំនឿយ៉ាងមុតមាំថា សហគមន៍អាជីវកម្មរបស់យើងដែលមានសមាសភាពផ្សេងៗគ្នាច្បាស់ជានឹងជម្នះលើការលំបាកជាមួយគ្នា បន្តកសាងប្រទេសវៀតណាមរឹងមាំប្រកបដោយវិបុលភាព”។

នៅក្នុងសិក្ខាសាលា វាគ្មិននិងអ្នកជំនាញខាងសេដ្ឋកិច្ចបានលើកឡើងពីការលំបាកនិងបញ្ហាប្រឈមដែលកើតមានក្នុងបរិបទស្តារសេដ្ឋកិច្ចឡើងវិញ គោលនយោបាយគាំទ្រអាជីវកម្មរបស់រដ្ឋាភិបាលនិងតំបន់ដើម្បីស្តារផលិតកម្មនិងអាជីវកម្មនាពេលខាងមុខនេះ រួមជាមួយបញ្ហាប្រឈមនិងទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាមនិង តំបន់ដីសណ្តទន្លេ Cuu Long នៅពេលឈានចូលដំណាក់កាលផលិតក្នុងស្ថានភាពធម្មតាថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ