25/12/2021 19:58 GMT+7 Email Print Like 0

ផ្តល់អាទិភាពលើការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប្រជាពលរដ្ឋវៀតណាម

នៅថ្ងៃទី ២៤ ខែធ្នូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានធ្វើជាអធិបតីក្នុងសិក្ខាសាលា “តួនាទីនៃការដោះស្រាយវិបត្តិក្នុងការទូតសេដ្ឋកិច្ចនៅតំបន់មជ្ឈិមបូព៌ា-អាហ្រ្វិក”។

ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ Quang Hoa/ baoquocte.vn )


អញ្ជើញថ្លែងមតិបើកសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីលោក Pham Quang Hieu បានអះអាងថា ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងប្រជាពលរដ្ឋវៀតណាមតែងតែជាអាទិភាពកំពូលរបស់វៀតណាមនិងជាភារកិច្ចស្នូលសំខាន់មួយនៃវិស័យការទូត។ អនុរដ្ឋមន្ត្រីលោក Pham Quang Hieu បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺទាន់ពេលវេលានិងជាក់ស្តែង ខណៈពេលដែលភាពអស្ថេរភាពខាងនយោបាយ-សន្តិសុខ ជំងឺរាតត្បាត គ្រោះធម្មជាតិជាដើម ទំនងនឹងបង្កើតស្ថានភាពវិបត្តិនិងផលប៉ះពាល់អវិជ្ជមានដល់ផលប្រយោជន៍និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋវៀតណាម ក៏ដូចជាសកម្មភាពធ្វើអាជីវកម្ម និងវិនិយោគរបស់សហគ្រាសវៀតណាមក្នុងតំបន់។

នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានចែករំលែកបទពិសោធន៍ជាច្រើន ក្នុងការដោះស្រាយវិបត្តិក្នុងតំបន់នាពេលថ្មីៗនេះ; ដោយបានស្នើឡើងវិធានការមួយចំនួនដើម្បីដោះស្រាយវិបត្តិ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើអាជីវកម្ម និងពលរដ្ឋវៀតណាមដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនិងធ្វើការនៅតំបន់មជ្ឈិមបូព៌ា-អាហ្រ្វិក។ គណៈប្រតិភូក៏បានសង្កត់ធ្ងន់លើតួនាទីស្នូលនៃការងារព្យាករណ៍ ក្នុងការទប់ស្កាត់និងដោះស្រាយវិបត្តិ ដើម្បីការពារផលប្រយោជន៍របស់ប្រជាជននិងអាជីវកម្មវៀតណាមឲ្យបានទាន់ពេលវេលានិងពីចម្ងាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ