ផូមី (Phu My) អភិវឌ្ឍន៍មុខរបរសិប្បកម្មធ្វើអំពីដើមកក់
សព្វថ្ងៃ វាលកក់នៅឃុំផូមី (Phu My) មានផ្ទៃដីធម្មជាតិជាង២.៥០០ហិកតា ផ្តល់ទិន្នផលពេញមួយឆ្នាំ តែច្រើនបំផុតគឺនៅរដូវទឹកលិច ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ នារីខ្មែរនៅឃុំផូមី (Phu My) ស្ទើរទាំងគ្នាសុទ្ធតែចេះតម្បាញកក់តាំងតែពីតូច ពីព្រោះការងារនេះ មិនធ្ងន់ប៉ុន្មាន គ្រាន់តែព្យាយាមឧស្សាហ៍ ទ្រាំក្រោកពេលព្រឹកព្រលឹម ដើម្បីប្រមូលដើមកក់តែប៉ុណ្ណោះ ។ យើងខ្ញុំឆៀងចូលផ្ទះបងស្រី ត្រឹន ធីសេម (Tran Thi Xem) នៅភូមិគិញថ្មី (Kinh Moi) ឃុំផូមី (Phu My) ចំពេលបងស្រីកំពុងតម្បាញកន្ទេល។ ដៃទាំងគូស្វាហាប់ បង្កើតជាគន្លងតម្បាញស្មើរគ្នា និង ភាពប៉ិនប្រសប់របស់អ្នកស្រុក ដែលធ្លាប់ប្រកបមុខរបរនេះជាង២០ឆ្នាំ កំពុងត្រៀមធ្វើសម្រេចនូវផលិតផលមួយសំឡឹងទៅជក់ចិត្តឌិតអារម្មណ៍។ ទីលានទូលាយនៅមុខផ្ទះ ជាទីកន្លែងសម្រាប់ហាលបាចកក់ ដែលបងស្រីទើបតែប្រមូលផលរួច។ បងស្រីសេម Xem) បរិយាយថា រៀងរាល់ថ្ងៃបងស្រីត្រូវក្រោកតាំងពីព្រឹក ធ្វើដំណើរទៅកាត់ដើមកក់ រហូតដល់ពេលប្រហែលម៉ោង៩ ឬ ម៉ោង១០ព្រឹក ទើបនាំយកមកហាលពីពីរទៅដល់បីថ្ងៃនៅលើទីលានផ្ទះ ឱ្យវាស្ងួត។ បងស្រីសេម (Xem) ឱ្យដឹងថា កាត់ដើមកក់ក៏ត្រូវចេះរបៀបដែរ បើមិនដូច្នេះនឹងដាច់គល់អស់ ឬត្រូវខ្ទាំជើងកក់ ទងកក់នឹងមិនស្មើរគ្នាទេ។
បន្ទាប់ពីហាលសម្ងួត ជ្រើសទងកក់ស្មើរគ្នា ក្រោយមកនាំយកទៅម៉ាស៊ីនគាបសង្កត់ ធ្វើឱ្យទងកក់ស្ពៀតស្មើរ រួចយកទៅជ្រលក់ពណ៌ ហាលសម្ងួតមុនពេលតម្បាញ។ ការងារតម្បាញផលិតផលមកពីដើមកក់ ត្រូវធ្វើស្រាលដៃ ទាមទារភាពប៉ិនប្រសប់ ម្លោះហើយការងារនេះ សមស្រប់សម្រាប់នារី និង កុមារ។ បងលី ហ្វាងបាវ (Ly Hoang Bao) ទទួលបន្ទុកផ្នែកសិប្បកម្មវិចិត្រករនៃតំបន់អភិរក្សសត្វនិងរុក្ខជាតិផូមី (Phu My) ឱ្យដឹងថា កាលពីមុន បងប្អូនជនជាតិខ្មែរ ប្រើប្រាស់ដើមកក់សម្រាប់ធ្វើតែកម្រាល ថង ប៉ុន្តែដោយសព្វថ្ងៃនិន្នាការនៃទីផ្សារ ព្រមទាំងបានជំនួយបង្រៀនវិជ្ជាជីវៈ ដូច្នេះបងប្អូនចេះតម្បាញនូវប្រភេទផលិតផលសិប្បកម្មវិចិត្រធ្វើអំពីដើមកក់ ក្នុងនោះមានផលិតផលចម្បងដូចជា៖ ម៉ូដសម្លៀកបំពាក់ ប្រដាប់ប្រើប្រាស់ កន្ទេល មួក កំប្រោង ថងខ្ចប់ជាដើម។ មុខរបរតម្បាញកក់នៅផូមី (Phu My) សព្វថ្ងៃមានសក្តានុពលជាច្រើន ដោយនេះ ជាផលិតផលជិតស្និទ្ធនឹងបរិស្ថាន មនុស្សគ្រប់គ្នាពេញនិយម បំផុតគឺនៅប្រទេសអភិវឌ្ឍន៍។ តំបន់អភិរក្សសត្វនិងរុក្ខជាតិផូមី (Phu My) កំពុងបង្កើតការងាររកស៊ីជូនពលកររាប់រយនាក់ ដោយទទួលយកផលិតផលដើមកក់ ទៅធ្វើនៅតាមផ្ទះ ក៏ដូចជាធ្វើផ្ទាល់នៅនឹងមូលដ្ឋាន ក្នុងនោះ៩០% គឺជនជាតិខ្មែរ។ ផលិតផលដើមកក់ ដែលបងប្អូនផលិតចេញ តែងបានចុះបញ្ជីផ្តល់ទៅក្រុមហ៊ុនភាគហ៊ុនផលិតអាជីវកម្ម នាំចេញ នាំចូលវិញឡុង (Vinh Long) ធានាប្រភពនាំចេញ១០០%។ សរុបបរិមាណមុខទំនិញផលិតផល នៃភូមិរបរប្រពៃណីប្រហែល២០០.០០០ផលិតផលក្នុងមួយឆ្នាំ ប្រាក់ចំណូលសម្រេចបាន៦ ឬ ៧ពាន់លានដុង។ ផលិតផលធ្វើអំពីដើមកក់ នាំចេញទៅប្រទេសនានា នៅទ្វីបអ៊ឺរ៉ុប ជប៉ុន និងចិន៕
អត្ថបទនិងរូបថត៖ សើនងៀ ថាញដាត
គ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ធ្វើពីឈើប្រណិតៗនៅឃុំវ៉ិនហា (Van Ha)
បណ្តុះផ្សិតដោយប្រើបច្ចេកវិទ្យាជប៉ុន
យកគំនិតផ្តួចផ្តើមនូវការធ្វើអាជីវកម្មពីសៀវភៅ “ការធ្វើបដិវត្តន៍ពីសសៃចម្បើង”
បង្កើតព្រែកក្នុងស្រះចិញ្ចឹមត្រី
ចិញ្ចឹមលៀសលើតំបន់ឆ្នេរជ្រៀតសមុទ្រ
រដូវប្រមូលផលផ្លែមននៅហេបធ្វឹន (Hiep Thuan)
យន្តូបនីយកម្មក្នុងវប្បកម្មស្រូវនៅក្រុងហាណូយ
ស្ករត្នោត - ចំណីមានតំលៃរបស់ប្រជាជនដែលរស់នៅខេត្តអានយ៉ាង (An Giang)
ភូមិសេរាមិចថាញហា (Thanh Ha)
តំបន់ឯកវប្បកម្មក្រូចនៅស្រុកង៉ែអាន (Nghe An) ខាងលិច
ភាពរីកចម្រើននៃមុខរបរសេរាមិចនៅឃុំគីមឡាន
របរតម្បាញប្រពៃណីនៅឃុំភុងសា (Phung Xa)
ផ្លែផ្អែមពីរដូវឈើហូបផ្លែថ្មី
មីសួមិញហ៊ង (Minh Hong)
“អាណាចក្រ” ក្រូចឃ្វិចលឿងឡាយវុង (Lai Vung)
ភាពផ្អែមពីរដូវប្រមូលផ្លែក្រូចគ្មានគ្រាប់
ភាពអស្ចារ្យនៃមុខរបរចម្លាក់ថ្មបាយក្រៀមនៅភូមិដ័យ (Doai)
តីង្វៀន (Tay Nguyen) - តំបន់ផលិតទំនិញកសិផលធំ
ភូមិចិញ្ចឹមត្រីក្នុងទ្រុងនៅចូវដុក (Chau Doc)
ទម្រង់រូបភាពដាំដំណាំមីឡុងកាត់ដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នៅខេត្តតីនិញ (Tay Ninh)
ធ្វើជាអ្នកមានពីចម្ការកុលាបបុរាណ
ប្រសិទ្ធភាពមកពីការដាំដំណាំមៀន ido នៅថើយអាន (Thoi An)
ចិញ្ចឹមមាន់រាជសីហ៍នៅកណ្តាលទីក្រុងសាយហ្គន
សត្វមាន់ហូ (Ho) - សត្វមាន់មួយប្រភេទដ៏ល្បីឈ្មោះនៅភូមិឡាកថូ (Lac Tho)
មុខរបរធ្វើកូនជ្រូកដីនៅឡាយធៀវ (Lai Thieu)