26/05/2019 11:23 GMT+7 Email Print Like 0

ផាតពពកចេញទៅលេងបុណ្យហ្គូវតាវ (Gau Tao)

សាប៉ា (ខេត្ត​ឡា​វកាយ - Lao Cai​) នា​​​និទាឃរដូវ​ រដូ​វ​ពពក​រសាត់​​មកកាន់​ភូមិ​ស្រុក ជ្រលង​ភ្នំ​ ជន​ជាតិ​​ម៉ុង (Mong) ​នៅ​​ឃុំ​សានសា​ហូ (San Sa Ho) បែរ​ជា​អធិកអធម៌​រៀប​ចំពិធី​បុណ្យ​ហ្គូវ​តាវ​ (Gau Tao)។ ហ្គូវ​តាវ (Gau Tao) ជា​ថ្ងៃ​​បុណ្យ​នៃ​វង្សត្រកូល​ សព្វថ្ងៃ​​បាន​​​ក្លាយជា​ទិ​វាបុណ្យ​សប្បាយ ​នៃ​តំបន់​ភ្នំ​ ​ហ្វាង​ឡៀន​សើន​ (Hoang Lien Son) មានអត្ថន័យ​បួងសួងសូម​​សុខ​ សូម​រដូវ​អំណោយ​ផល​។

​​តាម​រឿង​ដំណាល​ប្រជាប្រិយ​នៃ​តំបន់​សាប៉ា​​និទាន​ថា មុន​នេះ​​​គូ​ស្វាមី​ភរិយា​​ជនជាតិ​ម៉ុង​ (Mong) ​នរណា​រៀប​ការ​ច្រើន​ឆ្នាំហើយ​​មិន​ទាន់​មាន​បុត្រ​​ ស្វាមី​នឹង​ឡើង​ទៅកាន់​ខ្ពង់រាប​ណា​មួយ​ សូម​អារក្ស​​ភ្នំ​ អារក្ស​ខ្ពង់រាប​​​ប្រោសប្រទាន​​គ្រួសារ​​មាន​បុត្រ​ម្នាក់​​ជាដើម​។ ក្នុង​​បី​ឆ្នាំ​ ឬ​៥ឆ្នាំ​​​បន្ត​បន្ទាប់​ ក្រោយ​ពេល​សម្រាលបុត្រ​​រួច​ គ្រួសារ​សុទ្ធតែ​រៀប​​ចំ​ពិធី​ហ្គូវ​តាវ​ (Gau Tao) អញ្ជើញ​បង​ប្អូន​ មាមីង​​ ភូមិ​ផង​របងជាមួយ ​នៃ​ជនជាតិ​ម៉ុង​ (Mong) ចូលមក​​រួម​ក្តី​សប្បាយ​ និង សងគុណ​​បំណាច​​​អារក្ស​ អាទិទេព ​បាន​ប្រោលប្រទាន។​

ប្រភព​ដើម​នៃពិធី​បុណ្យ​ហ្គូវ​តាវ (Gau Tao) ជនជាតិ​ម៉ុង (Mong) ​​នៅ​ឃុំ​សាន​សា​ហូ (San Sa Ho) ​ចាប់​​ផ្តើមមាន​​តាំងពីនោះ​មក​។ ក្រោយ​មក​​​ ពិធី​បាន​រៀបចំ​ជា​ប្រចាំ​​ ហើយ​ក្លាយជា​ពិធី​បុណ្យ​​នៃ​សហគមន៍​​ភូមិស្រុក​។ ហេតុ​នេះ​​ ពិធីបុណ្យ​ហ្គូវ​តាវ (Gau Tao) ​ក្រៅ​ពី​សូម​ប្រទាន​​បុត្រ​​ នៅទាំង​​សូម​សុខភាព​ សូម​សំណាង​ សូម​រដូវ​​អំណោយ​​ផល​ អ្នក​ភូមិ​​មាន​ជីវភាព​រស់​នៅ​សុខដុម​រមនា​ រុងរឿង​។​



មាមីង​​ជនជាតិ​ម៉ុង (Mong) ​​នៅ​តំបន់​ភ្នំ​​ ហ្វាង​ឡៀន​សើន (Hoang Lien Son) អធិក​​អធម៌​លេង​បុណ្យ​ហ្គូវ​តាវ (Gau Tao)​។ រូបថត៖ ត្រុង​ចិញ


 បុណ្យ​ហ្គូវ​តាវ (Gau Tao) បាន​រៀបចំ​នៅ​លើ​វាល​ស្រែ​​កាំ​ជណ្តើរ​ បន្ទាប់​ពី​រដូវ​ប្រមូល​ផល​ ​នៅ​ឃុំ​សាន​សាហូ​ (San Sa Ho)​។​ រូបថត៖ ត្រឹន​ហ៊ីវ​


ក្នុង​ពិធីកិច្ច​ ជនជាតិ​ម៉ុង​ (Mong) ព្យួរ​ត្រែ​ ទុក​សម្រាប់​​ផ្លុំ​អញ្ជើញ​​អារក្ស​ភ្នំ អារក្ស​​ព្រៃ​ និង​​ ​ព្យួរ​​កញ្ចុម​ពោត​ បាច់​​ស្រូវ​ នៅ​លើ​​​​បង្គោល​​ទង់​​ដោយ​បំណង​មាន​ជីវភាព​​​រស់នៅ​សុខដុមរមនា​។ រូបថត៖ តឹតសើន

 
ប្អូនៗ​ជនជាតិ​​ម៉ុង (Mong) ​ចូល​ចិត្ត​​មើល​​ពិធី​​បុណ្យ​ហ្គូវ​តាវ (Gau Tao)​​។ រូបថត៖ វៀតគឿង


 ប្អូនៗ​ជន​ជាតិ​ម៉ុង​ (Mong) សម្តែង​​របាំ​ឆ​ត្រ​នា​​ពិធី​បុណ្យ​ហ្គូវ​តាវ (Gau Tao)​។ រូបថត​៖ ត្រុង​ចិញ​

 ប្អូន​ជនជាតិ​ម៉ុង (Mong) សម្តែង​ឈុត​សិល្បៈ​ប្រពៃណី​។ រូបថត៖ ត្រាង​ឡិញ​

 
 ប្អូនៗជនជាតិ​​ម៉ុង​ (Mong) ​ប្រឡង​ដើ​រលើ​ដើមឫស្សី​​។ រូបថត៖ ត្រឹន​ហ្វី​វ


 ប្អូន​ៗ​ជនជាតិ​ម៉ុង (Mong)  ​ប្រឡង​​ឡើង​សសរ។ រូបថត៖ ថុ​ងធៀន​
 

ពិធី​បុណ្យ​ហ្គូវ​តាវ​ (Gau Tao) ជាមួយ​នឹង​សកម្មភាព​វប្បធម៌​ពិសេស​ដូចជា៖ របាំ​កែន​ ប្រឡង​ឡើង​ដើម​ឈើ​ រាំ​របាំ​ឈើ​ច្រត់​ ប្រឡង​បាញ់​ធ្នូរ​ ប្រឡង​ប្រដាល់ ប្រឡង​ចម្រៀង​ឆ្លើយ​ឆ្លង​​ជាដើម​។ ភ្ញៀវទេសចរបរទេស​ ឈរ​ខាងក្រៅ​​ទះដៃ​ ហោ​កញ្ជ្រៀវ​​​ គាំ​ទ្រ​​ ធ្វើឱ្យ​​បរិយាកាស​​​​​នៃ​ពិធី​បុណ្យ​កាន់តែ​​ឱឡា​រិក​។ ដល់​ពេល​ស្បៃ​​រាត្រី​ទម្លាក់បាំង​ពន្លឺ​រស្មី​​ ក៏​ជា​ពេល​សម្រាប់​​​បុរស​ប្រឡង​​ប្រណាំង​ សាសង​​​មនោសញ្ចេតនា​​មកលើ​​​មិត្ត​​ស្រី​ តាម​រយៈ​សំឡេងអង្គូច​ឫ​ស្សី​​ សំឡេង​ខ្លុយ​​រសាត់​តាម​ជ្រលង​ភ្នំ​ ឬពាក្យ​ផ្តោះផ្តងស្នេហា​​ តាម​រយៈ​ចម្រៀង​អុង​ (Ong)៕
 

អត្ថបទ៖ ក្លឹប​ថតរូប​កាលៈ​ទេសៈ​មាស 
 

បណ្តាអត្ថបទបានផ្សាយ