• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសន្និសីទអន្តររដ្ឋមន្រ្តីការបរទេស-សេដ្ឋកិច្ច APEC លើកទី២៩

សន្និសីទអន្តររដ្ឋមន្រ្តីការបរទេស-សេដ្ឋកិច្ចលើកទី២៩នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) (AMM ២៩) បានប្រារព្ធឡើងដ៏មហោឡារឹកនាថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។

 ទិដ្ឋភាពនៃសន្និសីទ AMM ២៩ (រូបថត៖ VOV)


ចូលរួមសន្និសីទនេះមានវត្តមានរបស់រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសសមាជិក APEC ទាំង​២១​ រួមជាមួយតំណាងអង្គការសង្កេតការណ៍នានារបស់ APEC ផងដែរ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh អញ្ជើញជាអធិបតីសន្និសីទ។

ថ្លែងមតិប្រារព្ធ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានលើកច្បាស់ថា ក្នុងស្ថានភាពបច្ចុប្បន្ន APEC ចាំបាច់ត្រូវបន្តបង្កើនកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ខាងសេដ្ឋកិច្ច ដើម្បីបន្តជាកម្លាំងចលករជំរុញ កំណើននៃតំបន់និងពិភពលោក ត្រៀមរៀបចំឲ្យទសវត្សអភិវឌ្ឍន៍ទី៤របស់ APEC ហើយនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននិងសហគ្រាស។ ដោយ ឈរលើមូលដ្ឋាននោះ ក្នុងសន្និសីទលើកនេះ លោក Pham Binh Minh បាន អះអាងថា៖

“កិច្ចប្រជុំរបស់យើងថ្ងៃនេះផ្តោតសំខាន់ទៅលើខ្លឹមសារចំនួន៣។ ទី១ គឺពិនិត្យឡើងវិញនូវសកម្មភាពទាំងអស់របស់ APEC ក្នុងរយៈពេល១ឆ្នាំកន្លងទៅ។ ទី២គឺសំរេចខ្លឹមសារដាក់ជូនថ្នាក់ដឹកនាំ APEC នាប៉ុន្មានថ្ងៃខាងមុខ។ ទី៣គឺ សំរេចលើដំណើរការសហប្រតិបតិ្តការក្នុង APEC ក្នុងវិស័យសំខាន់មួយចំនួន ដើម្បីដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ APEC នៅសន្និសីទកំពូល”។

បន្ទាប់ពីសម័យប្រារព្ធ អង្គសន្និសីទបានពិភាក្សាអំពីការបង្កើនការតភ្ជាប់ខាងសេដ្ឋកិច្ចក្នុងតំបន់  សេដ្ឋកិច្ច​ឌីជីថល​ ពាណិជ្ជកម្មអេឡេចត្រូនិក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top