• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសន្និសីទលើកទី៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (SOM ៣)


 ប្រារព្ធសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (SOM ៣)

នាព្រឹកថ្ងៃទី២៩ ​ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ​បានប្រារព្ធឡើងសន្និសីទលើ​កទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (S​OM ៣)។ ចូលរួមសន្និសីទនេះមានមន្ត្រីជាន់ខ្ព​ស់តំណាង ឲ្យខឿនសេដ្ឋកិច្ចជាសមាជិក ចំ​នួន ២១ ប្រធាន​ SOM APEC ជាដើម។ អញ្ជើញជាអ​ធិបតី និងថ្លែងម​តិនៅទី​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀត​ណាម​ និ​ងជាប្រធានវេទិកាជាន់ខ្ព​ស់ APEC ឆ្នាំ ២០១៧ លោ​ក Bui Thanh Son​ បានអះអាងថា ​យថា​ទស្សន៍​សេដ្ឋកិច្ច​សកល​លោក​នាបច្ចុប្បន្ន ​គឺល្អជាងបើប្រៀបនឹងដើមឆ្នាំ ២០១៧​ ហើយ APEC ជាតំ​បន់​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លាបំផុត។ ​ប៉ុន្តែ នៅតំបន់នៅមានឧបសគ្គជាច្រើនដូ​ចជា ការវិនិយោគ​នៅទាប សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​នៅយឺតយ៉ាវ។ ក្នុងរ​យៈពេល ២ ថ្ងៃប្រព្រឹត្តិទៅ អ​ង្គសន្និសីទ​បាន​ផ្ទៀង​ស្ដាប់​របាយការណ៍​ប្រធានក្រុមប្រឹក្សា​ពិគ្រោះយោបល់សហគ្រាសស្ដីពីលទ្ធ​ផលនៃកិច្ចប្រជុំ​មុន និង​ការត្រៀម​រៀបចំ​របាយការ​ណ៍​ដាក់ជូនសន្និសី​ទថ្នាក់ដឹកនាំ​សេដ្ឋកិច្ច APEC ។ ក្រោយមក ​គឺជា​ការបកស្រាយ​ស្ដីពីការ​ត្រៀម​រៀបចំ​សម្រាប់​អាទិភាពនានា​ នៃ APEC របស់ប្រធានបណ្ដាគណៈ​កម្មការជំ​នាញដូចជា៖ គណៈ​កម្មការ​ពាណិជ្ជកម្ម​ និងវិនិយោគ គណៈកម្មាការគ្រប់គ្រប​ថវិការជាដើ​ម។ អញ្ជើញថ្លែងមតិនៅទី​នេះ លោក Bui Thanh Son បាន​ថ្លែងយ៉ាងដូច្នេះ​ថា៖

“SOM ៣ គឺមានសារៈសំខាន់ណាស់​។ នេះគឺជាសន្និសីទថ្នាក់មន្ត្រីជាន់ខ្ព​ស់​ ដើម្បីធ្វើការពិភាក្សា តម្រង់ទិស​សម្រាប់​ឯកសារនានា​ត្រៀបរៀបចំដាក់ជូនសប្តា​ហ៍ជាន់ខ្ពស់ ជាពិសេស​គឺកិច្ច​ប្រជុំ​ជាន់​ខ្ពស់ នៃថ្នាក់​ដឹកនាំ​សេដ្ឋកិច្ច​នៃខឿនសេដ្ឋកិច្ច APEC នានា នា​ចុងឆ្នាំនេះ”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top