• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធទិវាបុណ្យ “ពោរពេញទៅដោយចំណងមិត្តភាពពិសេសវៀតណាម-ឡាវ”

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Dien Bien Phu ភាគខាងជើងវៀតណាមបានប្រារព្ធឡើងទិវាបុណ្យ “ពោរពេញទៅដោយចំណងមិត្តភាពពិសេសវៀតណាម-ឡាវ”។

កម្មវិធីសម្ដែងសិល្បៈនៅក្នុងពិធីប្រារព្ធ

នេះជាព្រឹត្តិការណ៍សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ (១៩៦២​-២០១៨) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបតិ្តការវៀតណាម-ឡាវ (១៩៧៧-២០១៨) ផងដែរ។ អញ្ជើញថ្លែងនៅពិធីប្រារព្ធ លោក Hoang Vinh Bao អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានសង្កត់ធ្ងន់ថា ទិវាបុណ្យនេះជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹកដីនិងមនុស្សវៀតណាម ព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីភាពពិសេស​និងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លោកបានសង្កត់ធ្ងន់ថា៖


“នេះជាទិវាបុណ្យរបស់ជនរួមជាតិនៅខេត្តក្រុងព្រំដែននានា ហើយក៏ជាឱកាសដើម្បីបង្កើនសកម្មភាពផ្សព្​វផ្សាយ​កិច្ចការបរទេសនៅតំបន់ព្រំដែន ដើម្បីរួមចំណែកលើកស្ទួយការយល់ដឹងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចជារបស់ប្រជាជនក្នុងតំបន់អំពីការទទួលខុសត្រូវក្នុងការងារគ្រប់គ្រងផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top