ឈុតសំដែងមួយនៃពិធីបើកទិវាបុណ្យគ្រួសារវៀតណាម២០១៦
“ទិវាបុណ្យគ្រួសារវៀតណាមឆ្នាំ២០១៦” បានប្រារព្ធនាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈវៀតណាម ទីក្រុងហាណូយដោយសកម្មភាពដ៏សម្បូរបែបដូចជា សិក្ខាសាលា អំពីគ្រួសារក្នុងជីវភាពរស់នៅជាក់ស្ដែងនៅវៀតណាម ការជួបប្រាស្រ័យវប្បធម៌សិល្បៈ និងលេងល្បែងប្រជាប្រិយទៀតផង។ទន្ទឹមនឹងនោះ គណៈចាត់តាំងបានជំរុញខ្លាំង នូវការថែទាំសុខភាពគ្រួសារដោយសកម្មភាពវិជ្ជមានជាច្រើនដូចជា៖ ការផ្ដល់យោបល់អំពីសុខ ភាពព្រមទាំងពិនិត្យសុខភាពឥតបង់ថ្លៃសំរាប់ជន ចំណាស់និងការសំដែង Yoga ។ លោក Vuong Duy Bien អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៃឆ្នាំនេះ គឺជាសកម្មភាពតាំងបង្ហាញសៀវភៅ ណែនាំការហាត់ពត់លត់ដំបំណិនជីវិតសំរាប់កុមារ និងឪពុកម្ដាយការផ្សាភ្ជាប់រវាងសាលា និងគ្រួសារដើម្បីកសាងលក្ខណៈបរិយាសម្បត្តិសំរាប់ជំនាន់វ័យក្មេង។ ប្រការដែលយើងខ្ញុំចង់ឆ្ពោះទៅនោះ គឺការស្រឡាញ់ យកចិត្តទុកដាក់ដល់សាច់ញាត្តិក្នុងក្រុមគ្រួសារ”។ ទិវាបុណ្យគ្រួសារវៀតណាមនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម