11/03/2020 09:59 GMT+7 Email Print Like 0

ប្រារព្ធកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦


 ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំ AEM ចង្អៀតលើកទី២៦ (រូបថត៖ TTXVN)
 

នាថ្ងៃទី​​១០ ខែមីនា ឆ្នាំ២០២០ នៅទីក្រុង Da Nang ភាគកណ្ដាល វៀត ណាមបាន ប្រារព្ធ​ជាផ្លូវការ​នូវកិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្រ្តីសេដ្ឋកិច្ច​អាស៊ានលើកទី២៦ (AEM ចង្អៀត) ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាម​លោក Tran Tuan Anh។ 

អង្គប្រជុំនឹងពិភាក្សា​លើខ្លឹមសារសំ ខាន់ៗជាច្រើនដើម្បីពិចារណា អនុម័តនិងបន្តអនុវត្តក្នុងឆ្នាំអាស៊ាន២០២០។ ក្នុងនោះរួមមានអាទិភាព​នានា​របស់​វៀត​ណាម ស្ដីពី​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ាន​ដើម្បី​រាយ​ការណ៍​នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងដាណាំងចាប់ពីថ្ងៃទី៦ដល់ថ្ងៃ​ទី​​៩ ខែមេសា ឆ្នាំ២០២០។ អាទិភាពទាំង១៣របស់វៀតណាម ក្នុងឆ្នាំប្រធានអាស៊ាន២០២០ ក៏ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅកិច្ចប្រជុំ AEM ចង្អៀតលើកនេះដែរ។ អាទិភាពទាំងនេះផ្ដោតទៅលើទិសដៅស្នូលចំនួន៣៖ ជំរុញ​ការ​តភ្ជាប់សេដ្ឋ កិច្ចក្នុងប្លុកអាស៊ាន ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពនិងការ អភិវឌ្ឍ​ដោយ​ចីរភាព លើកកំពស់សមត្ថភាពបន្សាំនិងប្រសិទ្ធភាពសកម្ម ភាពរបស់អាស៊ាន។ ក្នុងបរិបទដែលជំងឺ Covid-19​ កំពុងប្រែប្រួលយ៉ាងស្មុគ ស្មាញនោះ វៀតណាមបានលើកសំណើថា អាស៊ានគួរតែមានសកម្មភាពរួម សំដៅ​​រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្លុក ជួយឧបត្ថម្ភដល់ប្រភពវត្ថុធាតុដើម របស់សហគ្រាស ជាពិសេស​គឺ​សហគ្រាស​ខ្នាតតូចនិងមធ្យម។
 
មុន​នោះ បណ្ដាតំណាងបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ចង្អៀត រវាងរដ្ឋ​មន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ជាមួយ​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច អាស៊ាន។
 
 នៅកិច្ចប្រជុំក្រុមប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៨៣ វៀតណាមបានទទួល​តួនាទី​ជាប្រធាន​ក្រុម​ប្រឹក្សា​ឆ្នាំ២០២០។ ក្រោមប្រធាន បទ “អាស៊ានឌីជីថល់ដើម្បីការអភិវឌ្ឍដោយចីរភាព” អង្គប្រជុំបា​នស​ង្កត់​ធ្ងន់​ ទៅលើឥទ្ធិពលនៃយុគសម័យឌីជីថល ការតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជា មួយការអភិវឌ្ឍសង្គមដោយ​ចីរភាព​និងបរិយាប័ន្ន​។ ការជ្រើសរើសប្រធាន ​បទនេះក៏សមស្របនឹង​ខ្លឹមសារស្នូលៗ​នៃផែន​ការមេ​កសាង​សហគមន៍​ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥នោះគឺការផ្ទេរប្ដូរទៅឌីជីថលនិងការអភិវឌ្ឍ ដោយចីរភាពផងដែរ។ ក្រុម​ប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបាន បង្ហាញតួ​នាទី​ជំរុញ​កា​រ​អភិវឌ្ឍ​នៃសេដ្ឋកិច្ច​សកល​និង​រួម​ចំណែក​កសាង សហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យក្លាយទៅជាសហគមន៍ដ៏ស្វាហាប់និងពោរ ពេញទៅដោយ​កាលានុវត្តភាព តាមរយៈគម្រោងការណ៍នានាដូចជា៖ គម្រោងការណ៍ពង្រឹង អភិវឌ្ឍ​មនុស្ស​អាស៊ាន​និង​តភ្ជាប់​​មូលដ្ឋានគ្រឹះខាង ពាណិជ្ជកម្មឌីជីថល គម្រោងការណ៍តភ្ជាប់កំណើនឆ្លាតវៃក្នុងអាស៊ាន និង គម្រោង​ការណ៍​កែ​លម្អបណ្ដាញពិគ្រោះយោបល់សម្រាប់សហគ្រាស អាស៊ាន។ ក្រៅពីនោះ ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​ថែមទាំង មានគំនិតផ្ដួចផ្ដើមសំដៅជំរុញការទា​ក់ទាញទុន​វិនិយោគចូលមក​អាស៊ាន ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ