សក្តានុពលមូលដ្ឋាន ប្រសិទ្ធភាពមកពីការដាំដំណាំមៀន ido នៅថើយអាន (Thoi An) 27/03/2017 ដោយទិន្នផលនិងគុណភាពដ៏ល្អ ហេតុនេះការដាំដំណាំមៀន ido (ឈ្មោះវិទ្យាសាស្រ្ត Euphoria Longana )កំពុងនាំយកប្រសិទ្ធភាពខាងសេដ្ឋកិច្ចដ៏ខ្ពស់ និងជួយអោយកសិករនៅទីក្រុងកឹនថើ (Can Tho) មានចំណូលរាប់រាយលានដុងក្នុងមួយឆ្នាំ។ ធ្វើដំណើរតាមច្រកតូចៗ នៅសង្កាត់ថោយអាន (Thoi An) ខណ្ឌអូមោន (O Mon) យើងនឹងឃើញចំការមៀន ido ដ៏ធំល្វឹងល្វើយ មានផ្លែជាច្រើន ដែលជាសញ្ញាអោយបានដឹងថា កសិករនឹងមានរដូវប្រមូលផលជាសន្ធឹកសន្ធាប់។ យើងខ្ញុំមកទស្សនាចំការមៀនរបស់គ្រួសារបងប្រុស ង្វៀនវ៉ាន់អ៊ូត (Nguyen Van Ut) នៅថើយទ្រីញ (Thoi Trinh) សង្កាត់ថើយអាន (Thoi An) នៅពេលដែលក្នុងរដូវប្រមូលផលផ្លែមៀន។ គ្រួសារគាត់មានទំហំដីកន្លះហិចតាសម្រាប់ការដាំមៀន ido បានប្រមូលផលផ្លែ ៣លើកហើយ។ ឆ្នាំនេះ ចំការមៀនរបស់គាត់ទទួលផ្លែមៀនបាន២០តោន ដែលមានតំលៃជិត ៥៥០ លានដុង។ នេះបានបញ្ជាក់ពីប្រសិទ្ធិភាពនៃការដាំមៀន ido។ ក្នុងមួយឆ្នាំ ពូជមៀន ido ទទូលផលម្តង មានផ្លៃធំ សំបកស្តើង សាច់ក្រាស់ ហើយមានរសជាតិឈ្ងុយឆ្ងាញ់ បានពេញនិយមនៅទីផ្សារ។ ចាប់ផ្តើមដាំតាំងពីរឆ្នាំដំបូង រហូតដល់ឆ្នាំទី៣ ដើមមៀនទើបមានផ្លែ។ គិតចាប់ពីពេលចេញផ្ការហូតដល់ពេលម្រមូលផលផ្លែមៀនអូសបន្លាយក្នុងរយៈពេល៧ ខែ។ ដើមផ្លែមៀន ido មានទិន្នផលខ្ពស់និងមានលទ្ធភាពប្រឆាំងនឹងជំងឺ។ ទំហំដីដាំដើមមៀន Ido មួយអាចទទួលបានប្រាក់ចំណូលពី ៨០ ដល់ ១២០លានដុង ក្នុងមួយឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តំលៃផ្លែមៀនបានរក្សាជាទៀងទាត់ពី ២ ម៉ឺនដុងដល់ ៣ ម៉ឺនដុង ក្នុងមួយគីឡូក្រាម និងបាននាំចេញទៅកាន់បណ្តាប្រទេសដូចជា៖ ប្រទេសចិន ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។ ចំការជាច្រើនស្ថិតនៅសង្កាត់ថើយអាន (Thoi An) ក៏ដូចជាចំការនៅតំបន់ផ្សេងៗទៀតក្នុង ខេត្តកឹនថើ (Can Tho) កំពុងមានការផ្លាស់ប្តូរដាំដើមមៀន ido។ ពូជមៀន ido មានប្រភពដើមមកពីប្រទេសថៃនិងសមស្របនឹងជាតិដី នៅសង្កាត់ថើយអាន(Thoi An)។ ការប្រមូលផលផ្លែមៀន ido នៅចំការមួយស្ថិតនៅសង្កាត់ថើយអាន (Thoi An)។ ទំហំដីដាំដើមមៀន Ido មួយ អាចទទួលបានប្រាក់ចំណូលពី ៨០ ដល់ ១២០ លានដុង ក្នុងមួយឆ្នាំ។ ផ្លែមៀនបានបញ្ជូនពីចំការទៅផ្ទះដើម្បីបែងចែកតាមទំហំ។ ... និងកាត់ផ្លែតូចបោះចោល។ តាមការងារ ពលករប្រមូលផលផ្លែមានបានទទួលពី ១៥០ ពាន់់ដុង ដល់ ២៥០ ពាន់ដុងម្នាក់ ក្នុងមួយថ្ងៃ នៅក្នុងរដូវប្រមូលផលផ្លែមៀន។ ផ្លែមៀន ido ធំ សំបកស្តើងនិងសាច់ក្រាស់។ ផ្លែមៀន ido បាននាំចេញទៅកាន់បណ្តាប្រទេសដូចជា ប្រទេសចិន ប្រទេសជប៉ុន សហរដ្ឋអាមេរិក។ និយាយអំពីបទពិសោធន៍នៃការដាំដើមមៀន ido បងប្រុសអ៊ូត (Ut) បានអោយដឹងថា៖“ ពូជមៀន ido ពិតជាសមស្របនឹងជាតិដីនៅសង្កាត់ថើយអាន (Thoi An)។ បើចង់ប្រមូលទិន្នផលផ្លែមៀបខ្ពស់ យើងគួរតែយកចិត្តទុកដាក់ក្នុងការថែរក្សានិងបាញ់ថ្នាំការពារ តាមបច្ចេកទេសដើម្បីកាត់បន្ថយជំងឺអោយដើមមៀន។ នៅពេលប្រមូលផលផ្លែមៀនរូច យើងត្រូវកាត់មែកណាដែលមានដង្កូវ។ ជាពិសេស យើងគប្បីកាត់ចោលបណ្តាផ្លែតូចៗ ទុកផ្លែ មួយចំនួនសមល្មមនៅលើដើមបានហើយ។ ដូច្នេះផ្លែមៀននឹងមានគ្រប់សារធាតុបំប៉ន ដើម្បីផ្លែមៀនអភិវឌ្ឍន៍ធំ មានពណ៌ល្អាត”។ ក្នុងរដូវប្រមូលផលផ្លែមៀន បណ្តាចំការនៅសង្កាត់ថើយអាន (Thoi An) មានតម្រូវការពលករ ជាច្រើន ដើម្បីប្រមូលផលផ្លែមៀន។ អាស្រ័យទៅលើការងារនិមួយៗ ពលករម្នាក់ៗនឹងទទួលលុយពី១៥០ ពាន់ ដល់ ២៥០ ពាន់ដុងក្នុងមួយថ្ងៃ។ នោះគឺជាប្រាក់ចំណូលដ៏ខ្ពស់មួយ នៅតំបន់ស្រុកស្រែ នាសព្វថ្ងៃ ចំការជាច្រើននៅសង្កាត់ថើយអាន (Thoi An) ក៏ដូចជាបណ្តាចំការផ្សេងៗទៀតនៅទីក្រុងកឹនថើ (Can Tho) កំពុងមានការផ្លាស់ប្តូរទៅដល់ការដាំដើមមៀន ido ។ លោកង្វៀនវ៉ាន់ជូង (Nguyen Van Chung) ប្រធានក្រុមប្រឹក្សាកសិករខណ្ឌអូមោន (O Mon) បានប្រាប់ថា៖ “ ប្រសិទ្ធភាពសេដ្ឋកិច្ចដែលមកពីការដាំដើមមៀន ido ពិតជាបង្ហាញយ៉ាងច្បាស់ណាស់ហើយ។ យើងខ្ញុំកំពុងពង្រីកទំហំដីដាំដើមមៀន ido អោយធំជាងទៀត នៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាននឹងជួយឧបត្ថម្ភប្រាក់កម្ចី ក៏ដូចជាណែនាំបច្ចេកទេសផងដែរ ដើម្បីបងប្អូន កសិករដាំដើមមៀនពួជនេះមានក្តីជឿរទុកចិត្តចំពោះការផ្លាស់ប្តូរដំណាំដែលមានប្រសិទ្ធភាពនិងទិន្នផលខ្ពស់”./. អត្ថបទ៖ ង្វៀនអាញ រូបថត៖ ង្វៀនឡឹន

ដោយទិន្នផលនិងគុណភាពដ៏ល្អ ហេតុនេះការដាំដំណាំមៀន ido (ឈ្មោះវិទ្យាសាស្រ្ត Euphoria Longana )កំពុងនាំយកប្រសិទ្ធភាពខាងសេដ្ឋកិច្ចដ៏ខ្ពស់ និងជួយអោយកសិករនៅទីក្រុងកឹនថើ (Can Tho) មានចំណូលរាប់រាយលានដុងក្នុងមួយឆ្នាំ។ ធ្វើដំណើរតាមច្រកតូចៗ នៅសង្កាត់ថោយអាន (Thoi An) ខណ្ឌអូមោន (O Mon) យើងនឹងឃើញចំការមៀន ido ដ៏ធំល្វឹងល្វើយ មានផ្លែជាច្រើន ដែលជាសញ្ញាអោយបានដឹងថា កសិករនឹងមានរដូវប្រមូលផលជាសន្ធឹកសន្ធាប់។ យើងខ្ញុំមកទស្សនាចំការមៀនរបស់គ្រួសារបងប្រុស ង្វៀនវ៉ាន់អ៊ូត (Nguyen Van Ut) នៅថើយទ្រីញ (Thoi Trinh) សង្កាត់ថើយអាន (Thoi An) នៅពេលដែលក្នុងរដូវប្រមូលផលផ្លែមៀន។ គ្រួសារគាត់មានទំហំដីកន្លះហិចតាសម្រាប់ការដាំមៀន ido បានប្រមូលផលផ្លែ ៣លើកហើយ។ ឆ្នាំនេះ ចំការមៀនរបស់គាត់ទទួលផ្លែមៀនបាន២០តោន ដែលមានតំលៃជិត ៥៥០ លានដុង។ នេះបានបញ្ជាក់ពីប្រសិទ្ធិភាពនៃការដាំមៀន ido។ ក្នុងមួយឆ្នាំ ពូជមៀន ido ទទូលផលម្តង មានផ្លៃធំ សំបកស្តើង សាច់ក្រាស់ ហើយមានរសជាតិឈ្ងុយឆ្ងាញ់ បានពេញនិយមនៅទីផ្សារ។ ចាប់ផ្តើមដាំតាំងពីរឆ្នាំដំបូង រហូតដល់ឆ្នាំទី៣ ដើមមៀនទើបមានផ្លែ។ គិតចាប់ពីពេលចេញផ្ការហូតដល់ពេលម្រមូលផលផ្លែមៀនអូសបន្លាយក្នុងរយៈពេល៧ ខែ។ ដើមផ្លែមៀន ido មានទិន្នផលខ្ពស់និងមានលទ្ធភាពប្រឆាំងនឹងជំងឺ។ ទំហំដីដាំដើមមៀន Ido មួយអាចទទួលបានប្រាក់ចំណូលពី ៨០ ដល់ ១២០លានដុង ក្នុងមួយឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តំលៃផ្លែមៀនបានរក្សាជាទៀងទាត់ពី ២ ម៉ឺនដុងដល់ ៣ ម៉ឺនដុង ក្នុងមួយគីឡូក្រាម និងបាននាំចេញទៅកាន់បណ្តាប្រទេសដូចជា៖ ប្រទេសចិន ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។ ចំការជាច្រើនស្ថិតនៅសង្កាត់ថើយអាន (Thoi An) ក៏ដូចជាចំការនៅតំបន់ផ្សេងៗទៀតក្នុង ខេត្តកឹនថើ (Can Tho) កំពុងមានការផ្លាស់ប្តូរដាំដើមមៀន ido។ ពូជមៀន ido មានប្រភពដើមមកពីប្រទេសថៃនិងសមស្របនឹងជាតិដី នៅសង្កាត់ថើយអាន(Thoi An)។ ការប្រមូលផលផ្លែមៀន ido នៅចំការមួយស្ថិតនៅសង្កាត់ថើយអាន (Thoi An)។ ទំហំដីដាំដើមមៀន Ido មួយ អាចទទួលបានប្រាក់ចំណូលពី ៨០ ដល់ ១២០ លានដុង ក្នុងមួយឆ្នាំ។ ផ្លែមៀនបានបញ្ជូនពីចំការទៅផ្ទះដើម្បីបែងចែកតាមទំហំ។ ... និងកាត់ផ្លែតូចបោះចោល។ តាមការងារ ពលករប្រមូលផលផ្លែមានបានទទួលពី ១៥០ ពាន់់ដុង ដល់ ២៥០ ពាន់ដុងម្នាក់ ក្នុងមួយថ្ងៃ នៅក្នុងរដូវប្រមូលផលផ្លែមៀន។ ផ្លែមៀន ido ធំ សំបកស្តើងនិងសាច់ក្រាស់។ ផ្លែមៀន ido បាននាំចេញទៅកាន់បណ្តាប្រទេសដូចជា ប្រទេសចិន ប្រទេសជប៉ុន សហរដ្ឋអាមេរិក។ និយាយអំពីបទពិសោធន៍នៃការដាំដើមមៀន ido បងប្រុសអ៊ូត (Ut) បានអោយដឹងថា៖“ ពូជមៀន ido ពិតជាសមស្របនឹងជាតិដីនៅសង្កាត់ថើយអាន (Thoi An)។ បើចង់ប្រមូលទិន្នផលផ្លែមៀបខ្ពស់ យើងគួរតែយកចិត្តទុកដាក់ក្នុងការថែរក្សានិងបាញ់ថ្នាំការពារ តាមបច្ចេកទេសដើម្បីកាត់បន្ថយជំងឺអោយដើមមៀន។ នៅពេលប្រមូលផលផ្លែមៀនរូច យើងត្រូវកាត់មែកណាដែលមានដង្កូវ។ ជាពិសេស យើងគប្បីកាត់ចោលបណ្តាផ្លែតូចៗ ទុកផ្លែ មួយចំនួនសមល្មមនៅលើដើមបានហើយ។ ដូច្នេះផ្លែមៀននឹងមានគ្រប់សារធាតុបំប៉ន ដើម្បីផ្លែមៀនអភិវឌ្ឍន៍ធំ មានពណ៌ល្អាត”។ ក្នុងរដូវប្រមូលផលផ្លែមៀន បណ្តាចំការនៅសង្កាត់ថើយអាន (Thoi An) មានតម្រូវការពលករ ជាច្រើន ដើម្បីប្រមូលផលផ្លែមៀន។ អាស្រ័យទៅលើការងារនិមួយៗ ពលករម្នាក់ៗនឹងទទួលលុយពី១៥០ ពាន់ ដល់ ២៥០ ពាន់ដុងក្នុងមួយថ្ងៃ។ នោះគឺជាប្រាក់ចំណូលដ៏ខ្ពស់មួយ នៅតំបន់ស្រុកស្រែ នាសព្វថ្ងៃ ចំការជាច្រើននៅសង្កាត់ថើយអាន (Thoi An) ក៏ដូចជាបណ្តាចំការផ្សេងៗទៀតនៅទីក្រុងកឹនថើ (Can Tho) កំពុងមានការផ្លាស់ប្តូរទៅដល់ការដាំដើមមៀន ido ។ លោកង្វៀនវ៉ាន់ជូង (Nguyen Van Chung) ប្រធានក្រុមប្រឹក្សាកសិករខណ្ឌអូមោន (O Mon) បានប្រាប់ថា៖ “ ប្រសិទ្ធភាពសេដ្ឋកិច្ចដែលមកពីការដាំដើមមៀន ido ពិតជាបង្ហាញយ៉ាងច្បាស់ណាស់ហើយ។ យើងខ្ញុំកំពុងពង្រីកទំហំដីដាំដើមមៀន ido អោយធំជាងទៀត នៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាននឹងជួយឧបត្ថម្ភប្រាក់កម្ចី ក៏ដូចជាណែនាំបច្ចេកទេសផងដែរ ដើម្បីបងប្អូន កសិករដាំដើមមៀនពួជនេះមានក្តីជឿរទុកចិត្តចំពោះការផ្លាស់ប្តូរដំណាំដែលមានប្រសិទ្ធភាពនិងទិន្នផលខ្ពស់”./. អត្ថបទ៖ ង្វៀនអាញ រូបថត៖ ង្វៀនឡឹន
អត្ថបទផ្សេងទៀត ពិសេសភាពនៃកុលាលភាជន៍បៀនហ្វ័រ (Bien Hoa)07/03/2025សក្តានុពលមូលដ្ឋានភូមិកុលាលភាជន៍បៀនហ្វ័រ (Bien Hoa) ស្ថិតនៅក្បែរទន្លេដុងណាយ (Dong Nai) ដែលមានអាយុកាលជាង៣០០ឆ្នាំ ល្បីឈ្មោះដោយមានភូមិកុលាលភាជន៍ធំចំនួន ២ ...< នំបាញ់ត្រាងណែម ធូហា (Tho Ha)25/09/2024សក្តានុពលមូលដ្ឋានហាណូយនាំចេញកសិផល06/09/2024សក្តានុពលមូលដ្ឋានវាលស្រែអំបិលខេត្តនិញធ្វឹន (Ninh Thuan)12/07/2024សក្តានុពលមូលដ្ឋាន“ស្រុកដូង” ជាមួយមុខរបរសិប្បវិចិត្រកម្ម04/07/2024សក្តានុពលមូលដ្ឋានចិញ្ចឹមសត្វកន្ទាទូក៖ ទម្រង់ថ្មីនៃប្រជាកសិករហាណូយ27/05/2024សក្តានុពលមូលដ្ឋានរបរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)09/09/2023សក្តានុពលមូលដ្ឋាន អត្ថបទផ្សេងទៀត