• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រវត្តិសាស្ត្រនិងវប្បធម៌វៀតFPT ត្រូវបានលើកតម្កើងក្នុង Top 10 សហគ្រាសដែលមានសមត្ថភាពបច្ចេកវិទ្យា៤.០

 

Top 10 សហគ្រាសពោលខាងលើថែមទាំងត្រូវឆ្លើយតបនឹងបទដ្ឋាន សំខាន់ចំនួន៤ផ្សេងទៀតអំពីសមត្ថភាពបច្ចេកវិទ្យាគម្រោងដែលបានដំណើរការបរិមាណវិស្វករដែលមានដឺក្រេវិញ្ញាបនបត្រស្ដីពីបច្ចេកវិទ្យាថ្មីទៀត​ផង​។​


តំណាង FPT ទទួលពានរង្វាន់នៅព្រឹត្តិការណ៍ Japan ICT Day ឆ្នាំ២០១៩

សម្ព័ន្ធក្រុមហ៊ុន FPT របស់វៀតណាមទើបតែបានលើកតម្កើងក្នុង Top 10 សហគ្រាសដែលមានសមត្ថភាពបច្ចេកវិទ្យា៤.០ល្អបំផុត ដោយសមាគមន៍ software និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម។ នេះជាឆ្នាំ​ទី​២​ជា​បន្តបន្ទាប់ ដែល FPT ត្រូវបានជាប់បញ្ជីឈ្មោះនេះ។ តាមសមាគមន៍ software និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមបានអោយដឹងថា ក្រៅពីត្រូវធានាបទដ្ឋានដែលទាក់ទិនដល់ហិរញ្ញវត្ថុ ធនធានមនុស្ស ទីផ្សារ​និងអតិថិជន នោះគឺ Top 10 សហគ្រាសពោលខាងលើ ថែមទាំងត្រូវឆ្លើយតបនឹងបទដ្ឋានសំខាន់ចំនួន៤ផ្សេងទៀតអំពីសមត្ថភាពបច្ចេកវិទ្យា គម្រោងដែលបានដំណើរការ បរិមាណវិស្វករដែលមានដឺក្រេ វិញ្ញាបនបត្រស្ដីពីបច្ចេកវិទ្យាថ្មីទៀតផង។ នាបច្ចុប្បន្ន FPT មានវិស្វករនិងជំនាញការបច្ចេកវិទ្យាជាង១៦ពាន់នាក់ ជាមួយវិញ្ញាបនបត្របច្ចេកវិទ្យាអន្តរជាតិជាង៧ពាន់។ សម្ព័ន្ធក្រុមហ៊ុននេះកំពុងអភិវឌ្ឍនិងផ្ដល់សេវាកម្មបច្ចេកវិទ្យាព័ត៌មានសម្រាប់សម្ព័ន្ធក្រុមហ៊ុនធំៗចំនួន ៦០០ ទូទាំងពិភពលោក ដែលក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនប្រមាណ១០០ ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះសហគ្រាសធំបំផុតលើពិភពលោកចំនួន៥០០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top