20/10/2020 16:06 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅវៀតណាម របស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide

យោងតាមទីភ្នាក់សារព័ត៌មាន Kyodo បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម នាថ្ងៃទី ១៩ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដោយផ្តោតសំខាន់ទៅលើបញ្ហាជាច្រើន រួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
 

វិទ្យុសំឡេងនិងទូរទស្សន៍ NHK ជូនដំណឹងស្តីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ទៅកាន់ប្រទេសវៀតណាម (រូបថត៖ NHK)

ទីភ្នាក់ងារព័ត៌មានដូចពោលខាងលើនេះ បានដកស្រង់សម្តីរបស់មន្រ្តីជប៉ុនមួយចំនួនដែលបានឲ្យដឹងថាក្នុងកិច្ចពិភាក្សាទ្វេភាគី លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយមហសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ដោយសេរីនិងបើកចំហ ព្រមទាំងឯកភាពជាមួយនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អំពីការបង្កភាពងាយស្រួលក្នុងការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ និងមុខទំនិញមួយចំនួនទៀត រវាងប្រទេសទាំងពីរផងដែរ។ ប្រទេសជប៉ុនកំពុងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរាតត្បាត Covid-19 ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើម៉ាស់ការពារដែលនាំចូលពីប្រទេសចិន។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide បានថ្លែងទៅកាន់និស្សិតនៃសាកលវិទ្យាល័យវៀតណាម - ជប៉ុន។ ទន្ទឹមនឹងនេះដែរនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ