20/04/2020 15:03 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិងអាឡឺម៉ង់វាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត COVID-19 ដ៏មានប្រសិទ្ធភាពរបស់វៀតណាម

នាពេលថ្មីៗនេះ គេហទំព័ររបស់រុស្ស៊ី Lenta.ru បានមានអត្ថបទសរសេរមួយ ដែលអះអាងថា ដោយមានវិធានការដាក់នៅដាច់ដោយឡែកយ៉ាងប្តូរផ្តាច់ និងការតភ្ជាប់សង្គមយ៉ាងខ្លាំង វៀតណាមបាននិងកំពុងគ្រប់គ្រងការផ្ទុះឡើងជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព។

ប្រជាជនរៀបតាមជួរក្នុងចម្ងាយ ២ ម៉ែត្រពីគ្នា តាមការកំណត់ បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 នៅមុខទីតាំងដាក់ «ទូ ATM អង្ករ» នៅទីក្រុងហាណូយ។ (ប្រភព៖ AFP / baoquocte.vn)


អត្ថបទនេះបានសង្កត់ធ្ងន់លើការឆ្លើយតបរបស់វៀតណាមចំពោះវិបត្តិជំងឺរាតត្បាត COVID-19 ដែលសក្តិសមនឹងការវាយតម្លៃខ្ពស់ពីអង្គការសុខភាពពិភពលោក (WHO)។ ទោះបីជាមានខ្សែព្រំដែនជាប់ជាមួយប្រទេសចិនដែលជាប្រទេសផ្ទុះឡើងជំងឺឆ្លងកដ៏ដោយ  ប៉ុន្តែចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅវៀតណាម ដែលគិតរហូតមកដល់ពេលនេះមានត្រឹមតែជាង ២៦០ ករណីប៉ុណ្ណោះ ហើយពុំទាន់មានអ្នកស្លាប់ដោយជំងឺឆ្លងនេះនៅឡើយ។ អត្ថបទសរសេរនេះក៏បានលើកឡើងពីការឆ្លើយតបដំបូងរបស់វៀតណាមចំពោះវិបត្តិ ដែលជាកត្តាសំខាន់បំផុតញាំងឲ្យមានជោគជ័យផងដែរ។ ជោគជ័យរបស់វៀតណាមក៏ត្រូវបានបញ្ជាក់តាមរយៈការរួបរួមគ្នាក្នុងសង្គមរបស់ប្រជាជន ឆ្លុះបញ្ចាំងពីវិន័យនិងសាមគ្គីភាពស្របតាមបទបញ្ញត្តិផង។

ក្នុងពេលជាមួយគ្នានោះ កាសែតប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Junge Welt នាថ្ងៃទី ១៨ ខែមេសា មានអត្ថបទសរសេរ ដោយបកស្រាយថា ហេតុអ្វីបានជាអ្នកឆ្លងជំងឺ COVID-19 នៅវៀតណាមមានចំនួនតិចជាងបណ្តាប្រទេសអឺរ៉ុបនិងអាមេរិក។ នេះក៏ព្រោះតែវៀតណាមបានអនុវត្តការដាក់នៅដាច់ដោយឡែកសម្រាប់អ្នកឆ្លងវីរុស SARS-CoV-2 យ៉ាងឆាប់រហ័ស និងបានចាត់វិធានការសមស្របដើម្បីបំបែកករណីប៉ះពាល់ជាមួយអ្នកឆ្លងជំងឺទាំងនេះ។ លើសពីនេះទៀត វៀតណាមនៅតែរក្សាបាននូវបទប្បញ្ញត្តិដ៏តឹងរឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចជាការបិទសាលារៀននិងហាងនានា លើកលែងតែកន្លែងលក់ចំណីអាហារនិងរបស់របរចាំបាច់ប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ