29/12/2021 19:22 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកចេញផ្សាយច្បាប់ចំណាយថវិកាការពារជាតិចំនួន៧៧០ពាន់លានដុល្លា

NDAA ឆ្នាំ២០២២ កើនឡើងជាង៥%បើធៀបនឹងឆ្នាំមុន ក្នុងនោះ មានការចំណាយលើការបង្កើនប្រាក់បៀវត្តន៍របស់ទាហានឡើង ២,៧% ទិញបន្ថែមយន្តហោះនិងនាវាចម្បាំង ព្រមទាំងការកសាងយុទ្ធសាស្ត្រឆ្លើយតបនឹងហានិភ័យភូមិសាស្ត្រនយោបាយពីខាងក្រៅ។

ប្រធានាធិបតីអាមេរិកលោក Joe Biden ចុះហត្ថលេខាលើច្បាប់ចំណាយថវិកាការពារជាតិ (NDAA) ឆ្នាំ២០២២។ (រូបថត៖ AFP/VNA)

នាថ្ងៃទី២៧ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខានិងចេញផ្សាយច្បាប់ចំណាយថវិកាការពារជាតិ (NDAA) ឆ្នាំ២០២២ ដោយអនុម័តលើការចំណាយថវិកាចំនួន៧៧០លាន ដុល្លាអាមេរិកទៅលើវិស័យការពារជាតិ។ មុននោះ សភាទាំងពីរនៃរដ្ឋសភាអាមេរិកបានអនុម័តលើច្បាប់ខាងលើ ដោយទទួលបានអត្រាគាំទ្រខ្ពស់ពីទាំងគណៈបក្សសាធារណៈរដ្ឋផងនិងគណៈបក្សប្រជាធិបតេយ្យផង។ អញ្ជើញថ្លែងបន្ទាប់ពីចុះហត្ថលេខាលើ NDAA លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា ច្បាប់នេះនាំមកនូវផលប្រយោជន៍ដ៏សំខាន់ ហើយបង្កើនសមត្ថភាពអភិក្រមដោយសមភាពសម្រាប់ទាហាននិងគ្រួសាររបស់ពួកគេ ក៏ដូចជាស្ថាប័នសំខាន់នានា ក្នុងការជួយការពារជាតិ។

គួរជម្រាបថា NDAA ឆ្នាំ២០២២ កើនឡើងជាង៥%បើធៀបនឹងឆ្នាំមុន ក្នុងនោះ មានការចំណាយលើការបង្កើនប្រាក់បៀវត្តន៍របស់ទាហានឡើង២,៧% ទិញបន្ថែមយន្តហោះនិងនាវាចម្បាំង ព្រមទាំងការកសាងយុទ្ធសាស្ត្រឆ្លើយតបនឹងហានិភ័យភូមិសាស្ត្រនយោបាយ ពីខាងក្រៅ។ តាមច្បាប់ខាងលើថា អាមេរិកក៏គ្រោងនឹងចំណាយថវិកាចំនួន៧,១ពាន់លានដុល្លាលើគំនិតផ្ដួចផ្ដើមនានាពាក់ព័ន្ធដល់សន្តិសុខតំបន់ប៉ាស៊ីហ្វិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ