03/10/2019 09:54 GMT+7 Email Print Like 0

ប្រធានាធិបតីប៊ុលហ្គារីបានអះអាងថា វៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍


 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី ប៊ុលហ្គារីលោក  Rumen Radev 
 

នាថ្ងៃទី១ ​ខែតុលា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានអញ្ជើញ​ចូល​ជួប​សម្តែង​​ការ​គួរសមជាមួយប្រធានាធិបតី ប៊ុលហ្គារីលោក  Rumen Radev។ ជំនួបនេះ ស្ថិតក្នុងក្រប​ខ័ណ្ឌនៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការរបស់លោកទៅកាន់សាធារណរដ្ឋប៊ុលហ្គារី។ 
 
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការគោរពចំពោះទំនាក់​ទំនងជិតស្និទ្ធ​រវាងប្រជា​ជន​នៃប្រទេស​ទាំង​ពីរ​ក៏ដូចជាមានបំណងចង់ពង្រឹងកិច្ចស​ហប្រតិបត្តិការរវាងវៀតណាម -​ ប៊ុលហ្គារី។
 
ឧបនាយករដ្ឋមន្ត្រី​អចិន្ត្រៃយ៍ លោក Truong Hoa Binh បានជម្រាបប្រធានាធិបតី ប៊ុលហ្គារីអំពីលទ្ធផល​នៃកិច្ច​ពិភាក្សា​ជាមួ​យឧបនាយករដ្ឋមន្ត្រី Tomislav  ព្រមទាំង ស្នើអោយប៊ុលហ្គារីបន្ត ជំរុញសហភាពអឺរ៉ុប (EU) ផ្តល់​សច្ចាប័ន​​ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀង​ការពារ​ការវិនិ​ យោគរបស់វៀតណាម - អឺរ៉ុប (EVIPA) យ៉ាងឆាប់ៗ ដើម្បីបង្កើតកម្លាំងចលករ សម្រាប់ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ។
 
ប្រធានាធិបតី​ លោក Rumen Radev បានបញ្ជាក់ថា វៀតណាម​គឺជា​ដៃគូសំ​ខាន់​របស់​ប៊ុលហ្គារី​នៅ​អាស៊ី​អាគ្នេយ៍​; ​និងស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ សំដៅជំរុញកិច្ច​សហប្រតិ​បត្តិ​ការ​ទ្វេភាគី​ ជា​ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិ​និយោគ ព្រមទាំងស្វាគមន៍រាល់វិធានការ ដែលបាន​ព្រម​ព្រៀង​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
 
នាថ្ងៃដដែល​ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអញ្ជើញ​ទទួល​ជួបជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ការបរទេសប៊ុលហ្គារី Ekaterina Zaharieva; បានជួបជាមួយប្រធានគណៈកម្មការ​យុត្តិធម៌​រដ្ឋសភា Anna Aleksandarova និងក្រុម​សមាជិកសភាប៊ុលហ្គារី-វៀតណាម​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ