22/02/2019 11:07 GMT+7 Email Print Like 0

ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri (រូបថតៈ TTXVN)

 ក្រោយពីបានចូលរួមវេទិកាធុរកិច្ច វៀតណាម - អាហ្សង់ទីន នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៩ មក​ប្រធានា​ធិបតី​អាហ្សង់​ទីន​លោក Mauricio Macri និងភរិយាបាន​បញ្ច​ប់​ប្រកប​ដោយ​ជោគជ័យ​នូវដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅវៀត​ណាម ចា​ប់ពីថ្ងៃទី​ ១៩ ដល់ថ្ងៃទី ២១ កុម្ភៈ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធា​នរដ្ឋវៀតណាម​ លោក ​Nguyen Phu Trong។

ក្នុងក្រប​ខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Ma​uricio Macri បានអញ្ជើញ​ជួបសន្ទនា​ជាមួយ​អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាម លោក​ Nguyen Phu Trong។ ជួបពិភាក្សាជាមួយនាយករដ្ឋ​មន្ត្រី ​លោក Nguyen Xuan Phuc និ​ង​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  និងចូលរួមវេទិកាធុរកិច្ចវៀ​តណាម​ - អាហ្សង់ទីន​ផងដែរ។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានជូនដំណឹងឲ្យគ្នាទៅវិញទៅមក អំពីស្ថាន ភាពនៃប្រទេសនីមួយៗ ផ្លាស់ប្តូរទិសដៅនិងវិធានការនានា ដើម្បីបន្ត​នាំយកភាព​ជាដៃគូលើគ្រប់​ជ្រុងជ្រោយរវាង​វៀតណាម​និងអាហ្សង់​ទីនឲ្យកា​ន់តែស៊ីជម្រៅ ប្រកប ដោយប្រសិទ្ធិ​ភាព ក៏ដូចជា​ការពិភាក្សា​លើបញ្ហា​តំបន់និង​អន្តរជាតិ​ដែល​ភាគីទាំងពីរមានការយកចិត្តទុកដាក់ដូច​គ្នា។

ក្នុងកិច្ចសម្ភាសន៍ជា​មួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនាឱកាស​នៃដំណើរទស្សនកិច្ចនេះ លោកប្រធានា​ធិបតី Mauricio Macri បាន​​សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាម​លើកនេះ គឺសំដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីដើម្បីស្វែងរកនូវឱកាសសហប្រតិបត្តិការជា​ក់ស្តែង ដែលផ្តល់ផលប្រយោជន៍​ជូនប្រជាជន​នៃប្រ ទេសទាំងពីរ។ លោក​ប្រធានាធិបតីអាហ្សង់ទីនបាននិយា​យថា វៀតណាមគឺជា​ដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុតទី​ ៥ របស់អាហ្សង់ទីនលើពិភពលោក និងជាប្រ​ទេសធំទី ២ នៅអាស៊ី ព្រមទាំងអះអាងថា ភា​គីទាំងពីរ​មាន​សក្តានុពលដ៏ធំធេង ក្នុងការជំរុញពាណិ ជ្ជកម្មទ្វេភាគី ​ជាពិសេសនៅក្នុងវិស័យកសិកម្មតែ​ម្តង។ លោកប្រធា​នាធិបតី Macri ក៏បានសម្តែងនូវបំណងប្រាថ្នារបស់លោ​ក ដែលចង់ជំរុ​ញថែមទៀត ការនាំចេញ​ផលិត​ផល​កសិកម្ម ទៅកាន់ប្រទេសវៀតណាមដូចជា ​ផ្លែឈើ សាច់ជ្រូក គ្រាប់ប៉េងប៉ោះ និ​ងសណ្តែកសៀង​ជាដើម។​ លោកប្រធានាធិបតី Macri ក៏សង្ឃឹមផងដែរ ថា សហគ្រា​សបច្ចេកវិទ្យាវៀតណាម នឹ​ងវិនិយោគ​លើគម្រោង​ទូរគមនាគមន៍នៅប្រទេសអាហ្សង់ទីន។ លោក​បានអះអាងថា រដ្ឋាភិបាលអាហ្សង់ទីននឹងគាំ​ទ្រ ជួយ​ឧបត្ថម្ភដល់អាជីវកម្មរបស់ខ្លួនដើម្បីពង្រីកទីផ្សារ និ​ងវិនិយោគនៅវៀតណាម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ