17/02/2019 11:12 GMT+7 Email Print Like 0

ប្រធានាធិបតីអាហ្សង់ទីនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម


 ប្រធានាធិបតីនៃសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri (រូបថត៖ batimes.com.ar)

 តាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ប្រធានា​ធិបតី​នៃសាធារណៈ​រដ្ឋអាហ្សង់​ទីនលោក Mauricio Macri និងលោកជំទាវ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅវៀត​ណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៩។

ឆ្លើយ​សំណួររបស់អ្នកសារព័ត៌មានក្នុងឱកាសដំណើរទស្សនកិច្ច របស់​ប្រធានាធិប​តីអាហ្សង់​ទីន​និង​លោកជំ​ទាវ​នៅវៀត​​ណាម ​ឯកអគ្គរដ្ឋ​ទូតវៀតណាមប្រចាំ អាហ្ស​ង់ទីនលោក D​ang Xuan Dung បានចាត់ទុកថា ​ដំណើរទស្សន​កិច្ច​លើក ​នេះនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនា​ក់ទំនងទ្វេភាគី។ លោកឯក​ អគ្គ​រដ្ឋ​​ទូត​ក៏មាន​ការជឿជាក់​ទៅលើយថាទស្សន៍ដ៏ល្អប្រសើរនៃទំនាក់ទំនង ​សហប្រតិបតិ្តការរវាងប្រទេសទាំងពីរ​នាពេល​​ខាង​មុខ​​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ