26/01/2019 11:14 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកបានបញ្ជាក់អំពីសមិទ្ធផលទទួលបានក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង

 នៅលើបណ្តាញសង្គម Twitter លោក Trump បានសម្តែងការមិនសប្បាយចិត្ត ចំពោះការដែល នាពេលកន្លងទៅ មាន​ប្រព័ន្ធ​​ផ្សព្វផ្សាយមួយចំនួនរបស់សហរដ្ឋអាមេរិក តែ​ងតែចោទសួរពីភាពត្រឹមត្រូវ ក្នុ​ងការប្តេជ្ញាចិ​ត្ត គ្មាននុយ​ក្លេអ៊ែរ​របស់កូរ៉េខាងជើង រួមជាមួយ​គ្នានោះគឺជាការមិនពេញចិត្តនឹងលទ្ធផល ​នៃកិច្ច​ប្រជុំកំពូល​រវាង​អាមេរិក​ - កូរ៉េខាងជើងលើក​ដំបូងឡើយ។ 

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាង ថា មាន​ការរីក​ចម្រើន​ក្នុង​កិច្ចចរចា​ជាមួយកូរ៉េខាង​ជើង ព្រមទាំងបានសម្តែងក្តីស​ង្ឃឹម ថា នឹងទទួល​បានកិច្ច​ប្រជុំដ៏ល្អ​ប្រសើរ​មួយ​ទៀត ​ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក​ គីមជុងអ៊ុនក្នុងពេលឆាប់ៗ​ ជាមិនខាន។ នៅលើបណ្តា​ញស​ង្គម Twi​tter លោក Trump បានសម្តែងការ​មិនសប្បាយចិត្ត ចំពោះ​ការដែល នាពេលកន្លង​ទៅ មាន​ប្រព័ន្ធផ្ស​ព្វផ្សាយមួយចំនួនរបស់សហរដ្ឋអាមេរិក តែងតែចោទសួរពីភាពត្រឹមត្រូវ ​ក្នុងការប្តេជ្ញាចិត្ត គ្មាន​នុយក្លេអ៊ែររបស់កូរ៉េខាងជើង​ រួមជាមួយគ្នានោះគឺជា​ការមិនពេញ​ចិត្តនឹងលទ្ធផលនៃកិច្ច​ប្រជុំកំពូល​រវាង​អាមេរិក​ - កូរ៉េខាងជើងលើកដំបូងឡើ​យ។ លោក Trump បានសង្កត់ធ្ងន់ថា លោ​កបានកសាង​នូវទំនាក់​ទំនង​ជាមួយ​កូរ៉េខាងជើ​ង ក្នុងរយៈពេលខ្លី ពោលគឺ គ្រាន់តែ១៥ខែប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹក​ នាំអាមេរិក​រូបនេះក៏បានសម្តែងនូវការរំពឹង​ទុក ចំពោះជំនួបដ៏ល្អប្រសើរមួយ​ទៀត ជាមួយថ្នាក់​ដឹកនាំកូរ៉េ​ខាង​ជើង​ លោក Kim Jong-un នាពេ​ល​ខាងមុខ។
 
សាររបស់លោក​ប្រធានាធិបតី Trump ត្រូវបានកើតឡើង បន្ទាប់ពីប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាង​ជើង​បាន​រាយការណ៍ថា​ ថ្នាក់ដឹកនាំ លោក គីមជុងអ៊ុនបាន​សម្តែងនូវការពេញចិត្ត ខ​ណៈដែលបានស្តាប់​អនុប្រធានគ​ណៈ​កម្មាធិ​ការ​កណ្តាលនៃ​គណបក្សការងារលោក Kim Yong-​chol រាយការណ៍​អំពីលទ្ធផល​នៃដំណើរ​ទស្សនកិច្ច​នៅ​ទី​ក្រុង​វ៉ាស៊ីនតោ​ន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ​ខែមករាកន្លងទៅ។  ថ្នាក់ដឹកនាំ​កូរ៉េខាងជើង បានណែនាំការ​ត្រៀម​រៀប​ចំសម្រាប់កិច្ចប្រជុំកំពូ​លកូរ៉េខាងជើង-អាមេរិកលើកទី​ ២៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ