
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចរចាតាមទូរស័ព្ទជាមួយសមភាគីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May អំពីការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើស៊ីរីមុននេះ ១ ថ្ងៃ។ តាមសេតវិមានថា៖ ថ្នាក់ដឹកនាំរបស់អាមេរិកនិងបារាំងបានអះអាងជាថ្មីម្តងទៀត ថា ការវាយប្រហារពោលខាងលើបានប្រព្រឹត្តទៅប្រកបដោយជោគជ័យដែលដើរ តួនាទីសំខាន់ក្នុងការរាំងស្កាត់ស៊ីរីប្រើប្រាស់អាវុធគីមីថែមទៀត។ ក្នុងជំនួបចរ ចាតាមទូរសព័្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May លោក Donald Trump បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី Theresa May ដោយសារការជួយឧបត្ថម្ភក្នុងបណ្ដាការវាយប្រហារតាមផ្លូវអាកាសនេះ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា យុទ្ធនាការយោធានៅស៊ីរីនាពេលថ្មីៗនេះជា «ជោគជ័យនិងជាភាពចាំបាច់ណាស់»៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម