11/01/2020 14:52 GMT+7 Email Print Like 0

ប្រធានអាស៊ានឆ្នាំ ២០២០ - បង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុងប្លុកអាស៊ាន


អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  Nguyen Quoc Dung (រូបថត៖ vnanet.vn)
 

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សិក្ខាសា​លាជាន់ខ្ពស់​ស្តីពីការជំរុញពាណិជ្ជកម្មនិងវិ​និយោគផ្ទៃក្នុង ដើម្បី​«អាស៊ាន​មួយ​តភ្ជាប់និងបន្សាំដោយម្ចាស់ការ» ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​វៀត​ណាម លោក  Nguyen Quoc Dung អគ្គលេខាធិការអាស៊ាន ២០២០ បានអញ្ជើញ​ចូល​រួម​សិក្ខាសាលា​នេះ​។

ថ្លែង​មតិក្នុងសិក្ខាសាលានេះ លោក Vu Ho ប្រធាន​នាយក​ដ្ឋាន​ទទួល​បន្ទុក​តំបន់​អាស៊ាន​នៃក្រសួ​ង​ការបរ​ទេស វៀ​តណាម បានសង្កត់ធ្ងន់លើសារៈ​សំខាន់នៃ​ការបង្កើន​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ក្នុងប្លុក​អាស៊ាន​ដើម្បី​អាស៊ាន​មួយតភ្ជាប់និងបន្សាំដោយម្ចាស់ការ ហើយលោកក៏បានបន្តទៀតថា​ការផ្លាស់ប្តូរ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មកនៃបរិបទសេដ្ឋកិច្ចពិភពលោក និងវឌ្ឍនភាពខាងបច្ចេកវិទ្យា បាននាំមក​នូវសក្តានុ​ភាព​ដ៏ធំធេង​ សម្រាប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​យ៉ាងស៊ី​ជម្រៅ​និងទូលំទូលាយខាងសេដ្ឋកិច្ចផងដែរ។ បណ្តាប្រទេសក៏ប្រឈមមុខនឹង​បញ្ហាសាកល្បង​ដ៏ធំធេង​នោះគឺជានិន្នា​ការប្រកួត​ប្រជែងគ្នា និងការប្រឆាំងនឹងសកលភាវូបនីយកម្ម។
 
រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់​ធ្ងន់​ថាក្នុង​បរិបទ​ដែល​ការបង្កើនការគាំពារពាណិជ្ជកម្មនោះ   អាស៊ានត្រូវតែ​បង្កើនការ​ឯកភាព​គ្នានិង​រក្សាការ​តភ្ជាប់​គ្នា ដើម្បី​ជំនះពុះពារលើរាល់បញ្ហាប្រឈមនា​នាផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ