13/03/2019 10:49 GMT+7 Email Print Like 0

ប្រធានសហព័ន្ធអុកពិភពលោក (FIDE) មកបំពេញទស្សនកិច្ចនៅវៀតណាម


 លោក Arkady Dvorkovich ប្រធានសហព័ន្ធអុកពិភពលោក (FIDE) (រូបថត៖ Zing)
 

 លោក Arkady Dvorkovich ប្រធានសហព័ន្ធអុកពិភពលោក (FIDE) នឹងមក បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​នា​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ​២០១៩ ក្នុងក្របខ័ណ្ឌដំណើរទស្សន កិច្ចនៅប្រទេសអាស៊ីមួយចំនួន សំដៅ​ផ្សព្វ​ផ្សាយ​វិញ្ញា​សារ​អុកនិង ជួយឧបត្ថម្ភ ជំរុញនិងអភិវឌ្ឍន៍ល្បែងអុកនៅវៀតណាម។

លោក​​ប្រធាន​ក្នុងវ័យអាយុ៤៦ឆ្នាំរូប នេះ កំពុងមានគោលបំណងច​ង់ផ្លាស់ប្ដូរក្បាលម៉ាស៊ីនសកម្មភាពនៃ FIDE ហើយ សន្យាផ្ដល់ថវិកាចំនួន៣,៦លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំរបស់ FIDE សម្រាប់ ប្រទេស​នានា​ដែល​មាន​វិញ្ញាសារអុកកំពុងរីកចម្រើន។ ក្នុងឋា​នៈជាប្រធាន FID​E លោក​កំពុង​អនុវត្តន៍​ជាជំហានៗ​នូវគោល​ដៅនាំ​ល្បែង​អុកក្លាយទៅជា​វិញ្ញាសារ កីឡាជាផ្លូវការនៅមហោស្រពអូឡាំ​ពិក។​
  
​​នាបច្ចុប្បន្ន វិញ្ញាសារអុកជាវិញ្ញាសារកីឡាមួយក្នុងចំណោមវិញ្ញាសារកីឡា តិច​តួចរបស់​វៀត​ណាម​ដែល​ជាប់លំ​ដាប់​ពិភព​លោក។ វៀតណាមមានកីឡាក​រ លេង​អុកល្បីល្បាញ​ជាច្រើន​ដែល​បាន​រៀបចំ​ណាត់​ថ្នាក់​ខ្ពស់​នៅលើ​ផែន​ទីល្បែង​អុកពិភពលោក​ដូចជា កីឡាករ Le Quang Liem ក្នុង top ២០ពិភពលោក ឬ កីឡាករ N​guyen Ngoc Truong Son។ នៅក្នុងការប្រកួតល្បែងអុកពិភពលោក Olympiad ឆ្នាំ២០១៨ ក្រុម​វៀត​ណាម​ឈរលំ​ដាប់​ថ្នាក់​ទី​១០ ក្រុមបុរសឈរលំ ដាប់ថ្នាក់ទី៧ ហើយកីឡាករ Nguyen Ngoc Truong Son ដណ្ដើមបានមេដាយ មាស​ផ្នែក​បុគ្គល​ ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ