15/12/2021 19:53 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅទស្សនានិងដាក់ផ្លាកសញ្ញាឈ្មោះទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី ១៤ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនានិងដាក់ផ្លាកសញ្ញាឈ្មោះទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិករបស់ស្ថានទូត រួមទាំងសហគមន៍ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី


អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជូនដំណឹងជាមួយបុគ្គលិកស្ថានទូតនិងសហគមន៍ជនវៀតណាមអំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ជាពិសេសជំនួបសន្ទនាប្រកបដោយជោគជ័យជាមួយប្រធានរដ្ឋសភាកូរ៉េខាង្បូង លោក Park Byeong Seug លើបញ្ហាសហប្រតិបត្តិការទ្វេភាគីនិងអន្តរជាតិ។ លោកប្រធានរដ្ឋសភាបានអះអាងថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សហគមន៍ជនវៀតណាមនៅក្រៅប្រទេស រួមទាំងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ។

“បញ្ហាដែលបងប្អូនប្រជាជនកំពុងយកចិត្តទុកដាក់បំផុត គឺការដំណើរការឡើងវិញជើងហោះហើរពាណិជ្ជកម្ម។ ខ្ញុំសូមប្រកាសដំណឹងល្អ ឥឡូវនេះ ជើងហោះហើរក្នុងប្រទេសចាប់ផ្តើមបើកហើយ។ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ វៀតណាមនឹងសាកល្បងបើកផ្លូវហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ។ គួរឲ្យរីករាយដែលទីតាំងមួយក្នុងចំណោមទីតាំងទាំង ១០ ដែលត្រូវបានវៀតណាមជ្រើសរើសសម្រាប់ បើកជើងហោះហើរឡើងវិញគឺមានរដ្ឋធានីសេអ៊ូលផងដែរ។ យ៉ាងណាមិញ យើងក៏ត្រូវបើកជើងហោះហើរឡើងវិញសម្រាប់អ្នកជំនាញនិងពលករអាចធ្វើដំណើរទៅវិញទៅមកបាន”។

ក្នុងឱកាសដាក់ឈ្មោះទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអបអរសាទរចំពោះស្ថានទូតដែលមានទីស្នាក់ការថ្មីដែលសក្តិសមសម្រាប់ទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ