13/11/2021 13:18 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ APEC ត្រូវតែជាកន្លែងបំភ្លឺឱកាសថ្មីៗ

នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចសន្ទនាប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំ APEC និងក្រុមប្រឹក្សាធុរកិច្ច APEC (ABAC) ដែលបានប្រព្រឹត្តទៅតាមទម្រង់អនឡាញ។
 

កិច្ចសន្ទនាប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំ APEC និងក្រុមប្រឹក្សាធុរកិច្ច APEC (ABAC) ដែលបានប្រព្រឹត្តទៅតាមទម្រង់អនឡាញ


អញ្ជើញថ្លែងមតិនៅកិច្ចសន្ទនានេះ លោកប្រធានរដ្ឋបានអះអាងអំពីតួនាទីដ៏សំខាន់របស់ APEC ព្រមទាំងបានសង្តត់ធ្ងន់ថា APEC ត្រូវតែជាកន្លែងបំភ្លឺឱកាសថ្មីៗ ខណៈពេលដែលបណ្ដាខឿនសេដ្ឋកិច្ចបានតភ្ជាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ជាមួយការផ្ទេរប្ដូរទៅជាខឿនសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ កំណើនបៃតង។

លោកប្រធានរដ្ឋវៀតណាមបានសង្តត់ធ្ងន់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នដល់កម្រិតសូន្យ (Net Zero) នៅឆ្នាំ ២០៥០ កាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ៣០% នៅឆ្នាំ ២០៣០ បង្កើនសមាមាត្រ ថាមពលកកើតឡើងវិញលើសពី ៣០% អនុវត្តន៍កម្មវិធីដាំដើមឈើមួយពាន់លានដើមថែមទៀត នៅឆ្នាំ ២០២៥។ វៀតណាមកំពុងអនុវត្តន៍វិធានការខ្លាំងក្លាជាច្រើន រួមបញ្ចូលផែនការ យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចឡើងវិញក្នុងស្ថានការណ៍តាមបែបគន្លងថ្មី ជាមួយនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ។ លោកប្រធានរដ្ឋបានអះអាងថា៖ “យើងខ្ញុំបានផ្ដល់អាទិភាព និងលើកទឹកចិត្តដល់ដំណើរការបៃតងលើវិស័យសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត អភិវឌ្ឍន៍សហគ្រាសតាមទិសដៅបៃតង។ វៀតណាមបន្តបង្កើនការតភ្ជាប់សេដ្ឋកិច្ច ធានាខ្សែសង្វាក់ផ្គត់ផ្គង់ កែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មឲ្យកាន់តែសមស្របទៅនឹងស្តង់ដារអន្តរជាតិនៅពេលអនុវត្តន៍ការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី AFTA ជាច្រើន ក្នុងនោះមាន AFTA ដែលមានទ្រង់ទ្រាយធំ និងស្តង់ដារខ្ពស់ដូចជា CPTPP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ នាបច្ចុប្បន្ន វៀតណាមមានគម្រោង FDI ជាង ៣៣ ៥០០ ដែលកំពុងប្រតិបត្តិការ ដោយមានទុនសរុបជាង ៣៩៥ ពាន់លានដូល្លារអាមេរិក មកពីប្រទេស និងដៃគូចំនួន ១៤០។ វៀតណាមជានិច្ចកាលស្វាគមន៍វិនិយោគិន APEC និងអន្តរជាតិ។ យើងខ្ញុំជានិច្ចកាលបង្ករាល់លក្ខណៈងាយស្រួលជូនសហគ្រាស។ ជោគជ័យរបស់លោកអ្នក គឺជាជោគជ័យរបស់យើងខ្ញុំដែរ”។

នៅចុងបញ្ចប់នៃសុន្ទរកថា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអំពាវនាវដល់សមាជិក ABAC រួមដំណើរជាមួយបណ្ដាខឿនសេដ្ឋកិច្ច APEC ដើម្បីជំនះពុះពារលើជំងឺរាតត្បាត ស្តារសេដ្ឋកិច្ចឡើងវិញ និងសម្រេចឲ្យបានជោគជ័យថ្មីជាច្រើនទៀត ដើម្បីតំបន់អាស៊ីមានសុខសន្តិភាព អភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពជូនប្រជាជនគ្រប់រូបផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ