• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសំណេះសំណាលជាមួយតំណាងសម្ព័ន្ធសមាគមន៍សហគ្រិនអតីតយុទ្ធជនវៀតណាម

នារសៀលថ្ងៃទី ១៤ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគ្រិនអតីតយុទ្ធជនឆ្នើមចំនួន ៤៥ រូប ដែលតំណាងឲ្យសម្ព័ន្ធសមាគមសហគ្រិនអតីតយុទ្ធជននៅទូទាំងប្រទេស។
 

ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសំណេះសំណាលជាមួយតំណាងសម្ព័ន្ធសមាគមន៍សហគ្រិនអតីតយុទ្ធជនវៀតណាម (រូបថត៖ VNA)


អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសំណើរថា៖ “ខ្ញុំស្នើឲ្យសម្ព័ន្ធសមាគម និងសមាជិកគ្រប់រូបនៃសម្ព័ន្ធសមាគមបន្តពង្រីកប្រពៃណី អំពីរាល់សមិទ្ធផលប្រកបដោយមោទនភាព ដែលយើងសម្រេចបានក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសង្ឃឹមថា ចំនួនសហគ្រិនជាអតីតយុទ្ធជនដែលទទួលបានជោគជ័យនឹងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបន្តដើរតួនាទីជាកម្លាំងរីកសាយភាយរាល់គុណសម្បត្តិដ៏ល្អប្រពៃរបស់សហគ្រិនអតីតយុទ្ធជន កងទ័ពលោកអ៊ុំហូ នៅសមរភូមិសេដ្ឋកិច្ច សង្គម ក៏ដូចជាបំផុសក្ដីជឿទុកចិត្ត បំណងប្រាថ្នា ឆន្ទៈឈានឡើង ដើម្បីលើកទឹកចិត្តដល់បណ្ដាកម្លាំងសង្គម និងសមាសភាគសេដ្ឋកិច្ច ព្រមទាំងរួមវិភាគទានកសាងប្រទេសជាតិ ជាពិសេសគឺស្ដារសេដ្ឋកិច្ចឡើងិវិញ ក្នុងបរិបទក្រោយជំងឺកូវីដ ១៩ ផងដែរ”។

លោកប្រធានរដ្ឋក៏មានគោលបំណងថាសម្ព័ន្ធសមាគមបន្តលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងធ្វើអាជីវកម្ម បន្តអនុវត្តន៍សកម្មភាពស្ម័គ្រចិត្ត ជាពិសេសគឺជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំ និងអតីតយុទ្ធជន ដែលមានស្ថានភាពលំបាកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top