14/04/2021 13:05 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ
 

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក លោកស្រីឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ាន អញ្ជើញមកអបអរសាទរក្នុងឱកាសលោក Nguyen Xuan Phuc បានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋវៀតណាមសង្ឃឹមថា លោក លោកស្រីឯកអគ្គរដ្ឋទូតនិងភារធារី នឹងបន្តលើកកម្ពស់តួនាទីជាស្ពានភ្ជាប់ដ៏សំខាន់របស់ខ្លួន ដោយរួមចំណែកច្រើន ថែមទៀតក្នុងការជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសជាសមាជិកអាស៊ាន។ លោក្រធានរដ្ឋបានបញ្ជាក់ថា អាស៊ានតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពការបរទេសសំខាន់ៗសម្រាប់វៀតណាម។ ហើយវៀតណាមតែងតែខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខ្លាំងក្លារបស់អាស៊ាន។ លោកប្រធានរដ្ឋសង្ឃឹមថា បណ្តាប្រទេសអាស៊ាននឹងគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត ស្តារសេដ្ឋកិច្ចឡើងវិញ រួមទាំងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ដោយជោគជ័យ។ ម្យ៉ាងវិញទៀត បន្តដើរតួនាទីកណ្តាលក្នុងការថែរក្សាបរិយាកាសសន្តិសុខ និងស្ថេរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់។

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ស្មារតីសាមគ្គីភាព ភាពស្អិតរមួតនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក  ការចែករំលែកនិងការជួយគ្នាទៅវិញទៅមកគឺពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ។ វៀតណាមតែងតែរួមដំណើរជាមួយបណ្តាប្រទេសអាស៊ាន រួមចំណែកពូនជ្រុំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាព ដើម្បីការអភិវឌ្ឍនិងវិបុលភាពរបស់សហគមន៍អាស៊ាន ដែលដើរតួនាទីជាមជ្ឈភាពក្នុងតំបន់និងបង្កើនឋានៈកាន់តែខ្ពស់របស់ខ្លួននៅលើឆាកអន្តរជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ  និងបុណ្យរ៉ាម៉ាដាន  ប្រធានរដ្ឋលោក Nguyen Xuan Phuc សូមជូនពរឆ្នាំថ្មីប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ដល់ថ្នាក់ដឹកនាំនិងប្រជាជនទាំងអស់នៃបណ្តាប្រទេសអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ