• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្នុងសម័យប្រជុំនេះ (រូបថត៖ VNA)
 

នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានបើកសម័យប្រជុំពេញអង្គលើកទី ៣ ក្រោមអធិបតីភាពប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោកស្រី Nguyen Thi Kim Ngan។

ក្នុងសម័យប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនេះ អង្គប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការកែតម្រូវ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់លើកដំបូងស្តីពីរចនាសម្ព័ន្ធ សមាសភាព និងចំនួនសមាជិករដ្ឋសភានីតិកាលទី ១៤ ក៏ដូចជាស្ថានភាពស្ថាប័នអង្គការ និងអង្គភាពនៅថ្នាក់មជ្ឈិមនិងមូលដ្ឋាន ដោយត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ដើម្បបង្កើតបញ្ជីបេក្ខជនជាបឋមក្នុងការឈរឈ្មោះធ្វើជាសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖

«ពេលវេលាចាប់ពីពេលនេះដល់ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំឈរឈ្មោះធ្វើជាបេក្ខជនគឺមិនមានច្រើនទេ ហេតុដូច្នេះយើងត្រូវតែមមាញឹកបន្ថែមទៀត ហើយចាំបាច់ត្រូវមានការប្រុងប្រយ័ត្នក្នុងការបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអនុវត្តការងារដឹកនាំ និងបញ្ជាណែនាំនៅទូទាំងប្រទេស សំដៅធានាថាប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតទូទាំងប្រទេសមានសិទ្ធិទទួលបានការចូលរួមក្នុងការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យនិងយុត្តិធម៌ ស្របតាមបទប្បញ្ញត្តិនៃច្បាប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពនិងសន្សំសម្ចៃ ហើយក៏នឹងក្លាយទៅជាពិធីបុណ្យដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមនៅក្នុងឆ្នាំ ២០២១ ផងដែរ» ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top