30/11/2020 09:56 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី

 រដ្ឋសភាវៀតណាមនិងឌូម៉ាជាតិរុស្ស៊ីនឹងរក្សាក៏ដូចជាពង្រីករាល់សម័យនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - រុស្ស៊ី ទៅជាបណ្តាញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួប ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា អញ្ជើញថ្លែងមតិនៅឯជំនួបជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov ក្នុងឱកាសលោក មកជម្រាបលាបញ្ចប់បេសកកម្មការទូត នៅវៀត ណាម ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ រដ្ឋសភាវៀតណាមមានការគាំទ្រយ៉ាងខ្លាំង ក្នុងការលើកកម្ពស់និងអភិវឌ្ឍគ្រប់ផ្នែកនៃទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រដ្ឋសភាវៀតណាមនិងឌូម៉ាជាតិរុស្ស៊ីនឹងរក្សាក៏ដូចជាពង្រីករាល់សម័យនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - រុស្ស៊ីទៅជាបណ្តាញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹង ថែមទៀតថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាប្រធាន AIPA ៤១ វៀតណាមបន្តគាំទ្រនិងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - រុស្ស៊ី ក៏ដូចជាមានក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តគោលមាគ៌ានិងគោលនយោបាយការបរទេសរបស់ខ្លួននិងក្នុងការដោះស្រាយរាល់បញ្ហារបស់ប្រទេសនីមួយៗ ស្របតាមផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ចំណែគឯកអគ្គរដ្ឋទូត Konstantin Vnukov បានបញ្ជាក់ថា ទំនាក់ទំនងជាមួយអាស៊ានគឺជាកត្តាស្នូលនៃបណ្តាវេទិកាជាបន្តបន្ទាប់ និងជាយន្តការសហប្រតិបត្តិការអន្តរប្រទេសផងដែរ។ យ៉ាងណាមិញ អាស៊ានជាដៃគូដែលអាចទុកចិត្តបាននិងជាអាទិភាពដ៏សំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី៕

 

  តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ