• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព (VIETTEL)

នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកទស្សនា និងជួបពិភាក្សាការងារនៅសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព (VIETTEL) ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកទស្សនាកន្លែងតាំងបង្ហាញផកិតផលបច្ចេកវិទ្យានៃសម្ព័ន្ធក្រុមហ៊ុន Viettel (រូបថត៖ TTXVN)


ឆ្លងកាត់អស់រយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ សម្ព័ន្ធក្រុមហ៊ុន Viettel បានក្លាយជាមុខបំព្រួញមួយនៃវិស័យសេដ្ឋកិច្ច ដោយរួមផ្សារបានយ៉ាងល្អនូវភារកិច្ចការពារជាតិសន្តិសុខជាមួយនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ព្រមទាំងបង្កើតការងារធ្វើសម្រាប់ពលករនិងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរួមនៃប្រទេសជាតិទាំងមូលផងដែរ។ ក្នុងជំនួបនេះដែរ លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Viettel ពង្រីកតួនាទីរបស់ខ្លួនបន្ថែមទៀតក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំមួយរបស់រដ្ឋ ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលភារកិច្ចពិបាកបំផុតដែលបក្សនិងរដ្ឋប្រគល់ជូន ក៏ដូចជារួមចំណែកយ៉ាងសកម្មដល់លទ្ធផលរួមរបស់ប្រទេសជាតិផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

«សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព (VIETTEL) គប្បីបង្កើនតួនាទីជួរមុខក្នុងការស្ថាបនាជីវភាពរស់នៅឌីជីថលនិងសង្គមឌីជីថលនៅប្រទេសវៀតណាម។ Viettel ត្រូវបំពេញតួនាទីជាសហគ្រាសដឹកនាំ ខាងបច្ចេកវិទ្យា។ នាបច្ចុប្បន្ន Viettel ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងមានដំណោះស្រាយសំខាន់ៗសម្រាប់រដ្ឋាភិបាល រដ្ឋសភា ក្រសួងនិងស្ថាប័ននានាដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-សង្គមសំខាន់ៗមួយចំនួនផងដែរ។ នាពេលខាងមុខនេះ Viettel គួរតែមានសកម្មភាពដែលមានការផ្សាភ្ជាប់និងចែករំលែកគ្នាអំពីលទ្ធផល ព្រមទាំងលើកទឹកចិត្តធ្វើសកម្មភាពដោយមានភាពច្នៃប្រឌិតសំដៅប្រែក្លាយសក្តានុពលទៅជាគុណតម្លៃជាក់ស្តែងនៅក្នុងជីវិតផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top