15/01/2020 12:25 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak (រូបថតៈ vov.vn) 
 

នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អមដោយ​ក្រុមការ​ងារ​នៃ​រដ្ឋ​សភា​​វៀត​ណាម បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak។ 
 
នៅ​ឯជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយខេត្ត Dak Lak អោយ​មាន​ផែន​ការលើក​កម្ពស់ប្រាក់ចំណូលជូនប្រជាជន យកចិត្តទុកដាក់លើកិច្ចការពារបរិស្ថានព្រៃឈើ ជំរុញសេវាទេស​ចរណ៍​ អភិរក្សអត្តសញ្ញាណវប្បធម៌ក៏ដូចជា តភ្ជាប់បណ្តាខេត្តនៃតំបន់ Tay Nguyen។ ទន្ទឹមជាមួយគ្នានោះ កសាង​ផែន​ការរបស់ខេត្ត ដើម្បីទីក្រុង Buon Ma Thuot សក្តិសមជាទីក្រុងនៃតំបន់ Tay Nguyen តាមទិស​បៃតង​ អេកូឡូស៊ី ឆ្នាតវៃនិងពោរពេញទៅដោយអត្តសញ្ញាណរបស់ខ្លួន។ ម្យ៉ាងវិញទៀត ត្រូវគៀរ​គរ​រាល់​ប្រភព​កម្លាំង​ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ បំពេញល្អនូវការងារសុខុមាលភាពសង្គម និង​ជំរុញ​ខ្លាំង​ការ​កែទម្រង់​បែបបទ​រដ្ឋបាល។ លោកស្រីប្រធានរដ្ឋស​ភាក៏បាន​អញ្ជើញ​ក្រើន​រំលឹក​អោយ​ខេត្ត​អោយផ្តោតការ​យកចិត្ត​ទុកដាក់​ថែទាំអោយ​ប្រជាជន ទទួលបុណ្យតេតក្នុងភាពកក់ក្តៅ​បំផុត ​ជាពិសេស ប្រជាជននៅតំបន់​ឆ្ងាយ​ដាច់​ស្រយាល​ តំបន់មានស្ថានភាពលំបាកពិសេស។
 
ប្រធានរដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវដោះស្រាយអោយបានល្អ រាល់​ទំនាក់​ទំនង​រវាងសហគមន៍ប្រជាជន រវាងអ្នកមិនកាន់សាសនាណាមួយជាមួយអ្នកកាន់សាសនា។ ជាពិសេស គួរអោយ​មាន​ភាពសុខដុម នីយកម្មរវាងសហគមនប្រជាជន និងរវាងជនរួមជាតិ Kinh ជាមួយជន​រួម​ជាតិ​បណ្តា​ជន​ជាតិ។ ពោលគឺ ត្រូវមានភាពសុខដុមរមនានឹងគ្នា ពីភូមិ ស្រុក ដើម្បីកុំអោយជនអមិត្ត ឆ្លៀត​យក​ឱកាស​ បំបែកបំបាក់ ញុះញុងប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ត្រូវសម្របសម្រួលជាមួយព្រឹទ្ធាចារ្យភូមិ  អ្នក​មាន​កិត្យានុ​ភាពក្នុងសហគមន៍ អ្នកមុខអ្នកការសាសនា ដើម្បីផ្សព្វផ្សាយនិងអប់រំ​អោយសាស​និកក៏ដូច​ជាជនរួម​ជាតិ​បណ្តាជនជាតិផ​ងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ