• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់សាធារណរដ្ឋបេឡារុស


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់សាធារណរដ្ឋបេឡារុស (រូបថត៖ vov.vn)
 

តបតាម​ការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាសាធារណរដ្ឋបេឡារុស លោក Mikhail Myasnikovich និងប្រធាន​សភា​តំណាង​រាស្ត្របេឡារុស Vladimir Andreichenko នារសៀលថ្ងៃទី ១២ ខែធ្នូ តាមម៉ោងវៀតណាម ប្រធានរដ្ឋ​សភា ​ វៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​វៀតណាម​បាន​អញ្ជើញ​ទៅដល់អាកាស​យានដ្ឋានជាតិ Min​sk ប្រទេសបេឡារុសដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​សាធារ​ណរដ្ឋ​បេឡារុស។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងនិងពង្រីកយ៉ាងស៊ីជម្រៅថែមទៀត​នូវនាក់ទំនង​មិត្តភាពជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និង​បេឡារុស ក៏ដូចជារវាងរដ្ឋសភាវៀត​ណាមនិង​រដ្ឋសភាបេឡារុស។
 
តាមការ​គ្រោងទុក លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញជួបពិភាក្សាការងារនានា និងជួប​សវនាការ​ជាមួ​យ​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋបេឡារុស ព្រមទាំងជួប​សំណេះសំណាលជាមួយកម្មាភិបាល ​បុគ្គលិក អាណិកជនឯ​នៅស្ថានទូតវៀតណាម​ ប្រចាំប្រទេសនេះផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top