10/12/2019 11:52 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យសហព័ន្ធ Kazan


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Kazan និងបណ្ដានិស្សិតវៀតណាមដែលកំពុងសិក្សានៅទីនេះ (រូបថត៖ VOV) 
 

នាព្រឹក​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និង​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅទស្សនានិង ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​នៃ​សាកល​វិទ្យាល័យសហព័ន្ធ Kazan។ 

ថ្លែង​នៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានអោយដឹងថា ការអភិវឌ្ឍវិស័យអប់រំ ជាគោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយចម្បងរបស់វៀតណាម ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដែលមាន​អត្ថន័យ​ដ៏សំខាន់​ដើម្បី​អនុវត្ត ការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។ វៀតណាម​ជានិច្ចកាលលើកទឹកចិត្តការបណ្ដាក់ទុនចូលក្នុងវិស័យអប់រំគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ សំដៅបម្រើបុព្វហេតុឧស្សាហូបនីយ កម្ម ទំនើបកម្មនិងសមាហរណកម្មអន្តរជាតិ។ លោកស្រីប្រធាន​រដ្ឋសភាមាន គោលបំណងថា សាកលវិទ្យាល័យ Kazan បន្តបើកទូលាយនិងជំរុញយ៉ាងខ្លាំង ក្លាថែម​ទៀត​នូវសកម្មភាពជួបប្រាស្រ័យ កិច្ចសហប្រតិបតិ្តការជាមួយសាកល វិទ្យាល័យនានារបស់វៀតណាម ក៏ដូច​ជា​បង្កើនចំនួននិស្សិតវៀតណាមទៅសិក្សា រៀនសូត្រនៅសាកលវិទ្យាល័យ Kazan ផងដែរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖
 
“សម្ដីដ៏ល្បី​ល្បាញរបស់លោកអគ្គមគ្គុទ្ទេស លេនីន ថា “ត្រូវរៀនហើយរៀន ទៀត រៀនជានិច្ច” បានក្លាយ​ទៅជា​ទិសស្លោក​នៃសកម្មភាពអប់រំរបស់វៀតណាម អស់រយៈពេលរាប់រយឆ្នាំកន្លងមកនេះ។ កាលនៅរស់ លោកប្រធាន​ហូជីមិញ របស់យើងខ្ញុំក៏យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារអប់រំបណ្ដុះបណ្ដាលផងដែរ។ សតិអារម្មណ៍ ​“ដើម្បីផលប្រយោជន៍ដបឆ្នាំគឺដាំដើមឈើ ដើម្បីផលប្រយោជន៍ មួយរយឆ្នាំគឺអប់រំមនុស្ស” របស់លោក​ប្រធានត្រូវ​បាន​បង្ហាញ​នៅក្នុង​គោល​មាគ៌ាគោល​នយោបាយ​នានា​របស់​បក្ស​និង​រដ្ឋវៀត​ណាម​ដែល​ជានិច្ច​កាល​ផ្ដល់អាទិ ភាពចម្បងដល់វិស័យអប់រំ។ ខ្ញុំមានគោលបំណងថា ប្អូ​នៗនិស្សិតវៀតណាមទាំង​ អស់ដែល​កំពុងសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ Kazan នឹងមិនត្រឹមតែ ទទួលយកចំណេះដឹង វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជឿនលឿនប៉ុណ្ណោះទេ ថែម ទាំងដើរតួនាទីជាស្ពានតភ្ជាប់ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ មនុស្ស និង ​ប្រជាជាតិវៀតណាមទៀតផង។ ខ្ញុំក៏មានគោលបំណងទៀតថា ប្អូនៗនិស្សិតរុស្ស៊ី ដែលកំពុងស្រាវ​ជ្រាវ​វប្បធម៌​វៀតណាមនឹងស្វែងយល់បន្ថែមពីវប្បធម៌ ទឹក​ដី មនុស្សវៀតណាម ផងដែរ​”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ