31/10/2019 16:02 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ សភាអឺរ៉ុប

នារសៀលថ្ងៃទី ៣០ ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ  សភាអឺរ៉ុប ដឹកនាំដោយលោក Bernd Lange ប្រធានគណៈកម្មាធិការ ក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារប្រ ទេសវៀតណាម។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងជាប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប Bernd Lange (រូបថត៖ Quochoi.vn)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់នូវទស្សនមុនក៏ដូចជាក្រោយរបស់វៀតណាមគឺជំរុញការនេសាទប្រកបដោយការទទួលខុសត្រូវនិងចីរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។ វៀតណាមបាននិងកំពុងបន្តអនុវត្តវិធានការស៊ីព្រមៗគ្នា ដើម្បីជំនះការនេសាទខុសច្បាប់ (IUU) និងកសាងជលផលប្រកបដោយនិរន្តរភាព។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាបានស្នើឱ្យសហភាពអឺរ៉ុប ពិចារណានិងដកហូតកាតលឿងសម្រាប់ផលិតផលជលផលវៀតណាម។ ចំណែកឯខ្លួនវិញ លោក Bernd Lange បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទទួលខុសត្រូវ និងការនេសាទប្រកបដោយចីរភាពនាពេលកន្លង​មក។

ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិសភាអឺរ៉ុប Bernd Lange គឺជាឱកាសសម្រាប់​ភាគីទាំងពីរ ពិភាក្សាអំពីកិច្ចព្រមព្រៀង EVFTA និង EVIPA ដែលបានចុះហត្ថលេខារួចជាស្រេច។
លោក Bernd Lange ជឿជាក់ថា ការអនុម័តនិងការអនុវត្តកិច្ចព្រមព្រៀងទាំងពីរនេះនឹងត្រូវបានផ្សព្វផ្សាយនាពេលឆាប់ៗនេះ។

យោងតាមលោក Bernd Lange ក្នុងសប្តាហ៍ខាងមុខនេះ EP នឹងពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត អនុម័តលើកិច្ចព្រមព្រៀងនេះ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាព ពង្រឹងថែមទៀតនូវព័ត៌មាននិងកិច្ចសន្ទនារវាងរដ្ឋសភាវៀតណាមនិង​សភា​អឺរ៉ុប ដើម្បីបង្កើតក្រុមដែលពាក់ព័ន្ធឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ