06/08/2019 10:54 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Federica Mogherini


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ លោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប (រូបថត៖ Quochoi.vn)
 

 នៅក្នុង​ជំនួបជាមួយ លោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និង​ជា​តំណាង​ជាន់​ខ្ពស់​របស់​សហ​ភាពអឺរ៉ុប (E​U) ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​និង​សន្តិសុខ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅប្រទេស​វៀត​ណាម នាថ្ងៃទី៥ ខែសីហា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អះ​អាង​ថាវៀតណាមតែងតែចាត់ទុកសភាអឺរ៉ុបជាដៃគូសំខាន់មួយជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ។
 
ការចុះហត្ថលេខា​និងការផ្តល​សច្ចាប័ន​លើឯកសារគតិយុត្តិ​ជាច្រើន និង​ចំនួន​ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹក​នាំនៃ​ភាគីទាំង​ពីរនៅក្នុងឆមាសទី​ ១ នៃឆ្នាំនេះ បាន​សរឲ្យឃើញ​អំពីគោល​ជំហរ​អាទិភាព​នៃទំនាក់​ទំនង​ទ្វេភាគី​នៅ​ក្នុងគោលនយោបាយកិច្ចការបរទេ​សរបស់ភាគីនីមួយៗ ​ព្រមទាំង​បង្កើត​មូលដ្ឋាន​ដ៏រឹងមាំ​និង​បើក​ឱកាសថ្មី​ក្នុង​ទំនាក់ទំន​ងវៀត​ណាម - EU ផងដែរ។
 
ប្រធានរដ្ឋសភា​វៀតណាមបានជម្រាបជូនលោកស្រី Federica Mogherini  ថាបន្ទប់ពី​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​ស្តីពីការចូល​ជាសមាជិកអនុសញ្ញាលេខ ៩៨ នៃ​អង្គការការងារអន្តរជាតិ (ILO) នាខែមិថុនា​កន្លង​ទៅនោះ រដ្ឋសភា​វៀត​ណាមកំពុងរួមសហការជាមួយរដ្ឋាភិបាល ដើម្បីពន្លឿនដំណើរការធ្វើ​ពិចារ​ណាចំ​ពោះកា​រ​អនុម័ត​លើអនុសញ្ញា​លេខ ១០៨ និង ៨៧ របស់អង្គកា​រ ILO និងច្បាប់ការងារធ្វើវិសោធនកម្មទៀត​ផង​ដែរ។ នេះបាន​បង្ហា​ញ​ពីការប្តេជ្ញាចិត្ត និ​ងការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​វៀត​ណាម​ក្នុង​ការ​អនុវត្ត​កិច្ច​សន្យារបស់​ខ្លួន​ពាក់​ព័ន្ធ​​នឹងបទដ្ឋានការងារដែល​ចែងនៅក្នុងកិច្ចព្រមព្រៀង EV​FTA ក៏ដូចជាដើម្បី​បំពេញកាតព្វកិច្ច​របស់ខ្លួន​ក្នុង​​នាមជា​សមាជិក​ ILO ។
 
រីឯខ្លួន​វិញ លោកស្រី Federica Mogherini បានសង្ឃឹមថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ស្រីមក​ដល់​ប្រទេស​វៀត​ណាម នឹងធ្វើឱ្យទំនាក់​ទំនងសហភាពអឺរ៉ុប​ - វៀតណាម​ឲ្យកាន់​តែស៊ី​ជម្រៅថែម​ទៀត​។​លោក​ស្រីបា​ន​ សង្ក​ត់ធ្ងន់ថាទស្សនៈរបស់ ​EU ក្នុងការធានា​សេរីភាពនាវាចរណ៍​និង​អាកាសចរណ៍​ដើម្បីផល​ប្រយោជន៍​របស់ប្រទេស​នានា ហើយភាគីនានាគប្បីគោរពតា​មច្បាប់អន្តរជាតិ។ នេះមិន​ត្រឹមតែ​ជាបញ្ហាទ្វេភាគី​ប៉ុណ្ណោះទេ​ ថែមទាំងជាបញ្ហាដែលតំបន់និងអន្តរជា​តិយកចិត្តទុកដាក់ដូចគ្នាផង​ដែរ៕​

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ