12/07/2019 10:55 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធីសិល្បៈ “ស្ពានមិត្តភាព” នៅប្រទេសចិន


 ប្រធានរដ្ឋសភាទាំងពីរអញ្ជើញទៅទស្សនាលំហរវប្បធម៌វៀតណាមនៅចិន (រូបថត៖ VOV) 
 

 មុនពេលចូលរួមពិធីបើកកម្មវិធីសិល្បៈ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និង​ប្រធាន​សភាតំ​ណាង​ប្រជាជនទូទាំង​ប្រទេស​ចិន លោក Li Zhanshu បានអញ្ជើញទៅទស្សនា​ លំហរ​វប្បធម៌​វៀត​ណាម ដែល​បាន តាំងបង្ហាញរូបថត និងស្នាដៃសិល្បៈជាច្រើនស្ដីពីរូបភាពទឹកដី មនុស្ស វប្បធម៌ សិល្បៈ និង​សមិទ្ធ​ផល​​សេដ្ឋកិច្ចសង្គមរបស់​វៀត​ណាម។
 
ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នាយប់ថ្ងៃទី១០ ខែកក្កដា នៅ រោងល្ខោនជាតិ រដ្ឋធានីប៉េកាំង ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍​សហការ​ជា មួយក្រសួងការបរទេសវៀ​តណាម បានរៀបចំកម្មវិធីសិល្បៈ “ស្ពា​នមិត្តភាព”។ ​ប្រធានរដ្ឋ​សភាវៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan និងប្រធានសភា តំ​ណាងប្រជាជនទូទាំងប្រទេសចិនលោ​ក Li Zhanshu បានអ​ញ្ជើញ​ចូលរួម កម្មវិធីនេះ។
 
ថ្លែងសុន្ទរកថា​បើកកម្មវិធី រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien បានសង្កត់ធ្ងន់​ថា៖ “កម្មវិធីសិល្បៈនេះនឹងនាំមកជូនទស្សនិកជននូវការចាប់អារម្មណ៍អំពីរូបភាពប្រទេសវៀត ណាមដ៏ស្រស់បំ​ព្រង ស្និទ្ធស្នាល រួមជាមួយប្រពៃណីវប្បធម៌ដ៏យូរ លង់មក ព្រមទាំងចាប់អារម្មណ៍អំ​ពីល​ក្ខណៈ​ស្រដៀង​គ្នារ​វាងវប្បធម៌វៀតណាម និងវប្ប​ធម៌ចិនទៀតផង”។​
 
កម្មវិ​ធីនេះបាន​បង្ហាញបណ្ដា​បទចម្រៀង​និងរបាំដ៏​វិសេសវិសាល​ដែលកោត​សរសើរ​ភាព​ស្រស់​ស្អាត​នៃទឹក​ដីវៀត​ណាម​ ក៏ដូច​ជាបទចម្រៀងល្បីល្បាញនានា របស់ចិនផងដែរ។ អ្នកអក្សរសាស្ត្រ កវីចិន លោក Zhu Se Se  បានចែក​រំលែក ចំណាប់អារម្មណ៍នាពេលចូលរួមកម្មវិធីនេះយ៉ាងដូច្នេះថា៖
 
“ខ្ញុំភ្ញាក់ផ្អើល​ណាស់ដោយបានដឹងថា ទិវាវប្បធម៌វៀតណាមត្រូវបានរៀបចំ ឡើងនៅទីក្រុង ប៉េកាំង។ ដំណើរទៅ​កាន់​វៀតណាមកាលពីដើមឆ្នាំនេះ បានផ្លាស់ ប្ដូរចំណាប់អារម្មណ៍របស់ខ្ញុំអំពីវៀតណាម។ ខ្ញុំ​ស្រឡាញ់​វៀត​​ណាមយ៉ាងខ្លាំង ណាស់។ វប្បធម៌វៀតណាមបានសរអោយឃើញនូវកម្លាំងផ្ទៃក្នុងរបស់វៀត ណាម។ វៀតណាម​ពោរ​ពេញទៅដោយកម្លាំងទាក់ទាញចំពោះខ្ញុំ”។
 
មុនពេល​ចូលរួមពិធីបើកកម្មវិធីសិល្បៈ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធាន​សភា​​តំណាង​ប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu បានអញ្ជើញ​ទៅទស្សនា​លំហរ​វប្បធម៌​វៀត​ណាម​ដែល​​បាន​ តាំងបង្ហាញរូបថត និងស្នាដៃសិល្បៈជាច្រើនស្ដីពីរូបភាពទឹកដី មនុស្ស វប្បធម៌ សិល្បៈ និង​សមិទ្ធ​ផល​​សេដ្ឋកិច្ច​សង្គមរបស់វៀតណាម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ