07/04/2019 10:45 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមទៅកាន់ដូហា អញ្ជើញចូលរួម IPU 140


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (នៅកណ្ដាល) អញ្ជើញចូលរួម IPU 138 នៅប្រទេសស្វីស (រូបថត៖ VOV)
 

 ក្រោមប្រធានបទ “បណ្ដាសភាជាមូលដ្ឋានគ្រឹះក្នុងការបង្កើនអប់រំដើម្បីសន្តិ ភាព សន្តិសុខនិងនីតិបញ្ញត្តិ” បទ​សុន្ទរកថា​របស់ប្រធាន​រដ្ឋសភាវៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan នៅ ​IPU 140 នឹងចែក​រំលែក​បទ​ពិសោធន៍​និង គោលនយោបាយរបស់វៀ​តណាមទាក់ទិនដល់ប្រធានបទរួមនៃកិ​ច្ចប្រ​ជុំ ព្រម ទាំង​សង្កត់​ធ្ងន់​ថា វៀ​តណាមគោរពយន្តការសហប្រតិបតិ្តការព​ហុ​ភាគី​ ហើយ ចូលរួម​យ៉ាង​សកម្ម​និង​ម្ចាស់​ការក្នុង​វេទិកា​នានាដែល​វៀត​ណាម​ជាសមា​ជិក ផង ដែរ។

បន្ទាប់​ពីបញ្ចប់ដំណើរទស្សនកិច្ចការងារនៅអឺរ៉ុប នាថ្ងៃទី៦ ខែមេសា ឆ្នាំ​២០១៩ ប្រធានរដ្ឋ​សភា​វៀត​ណាម​លោក​ស្រី ​Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូ ជាន់ខ្ព​ស់នៃរដ្ឋសភា បានទៅកាន់ទី​ក្រុង​ ដូហា ​ប្រទេស កាតា អញ្ជើញចូ​លរួម មហាសន្និបាតលើកទី១​៤០នៃសហភាពអន្តរសភា​ពិភព​លោក (IPU 140) និង​កិច្ច ប្រជុំទា​ក់​ទិននានា។

​ក្រោមប្រធានបទ “បណ្ដាសភាជាមូលដ្ឋានគ្រឹះក្នុងការបង្កើនអប់រំដើម្បីសន្តិ​ភាព សន្តិសុខ​និងនីតិបញ្ញត្តិ” បទ​សុន្ទរកថា​ របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅ IPU 140 នឹង​ចែក​រំលែក​បទ​ពិសោធន៍​និង គោលនយោបាយរបស់វៀតណាមទាក់​ទិនដល់ប្រធានបទរួមនៃកិច្ច​ប្រជុំ​ ព្រម ទាំង​សង្កត់​ធ្ងន់​ថា​ វៀតណាមគោ​រពយន្តការសហប្រតិបតិ្តការពហុភាគី ហើយ​ ចូលរួម​យ៉ាង​សកម្ម​និង​ម្ចាស់​ការ​ក្នុង​វេទិកា​នានា​ដែ​ល​វៀតណាមជាសមាជិក ផង ​ដែរ។ ក្នុងឱកាសនេះដែរ​ សមាជិក​នានាក្នុង​គណៈប្រតិភូ​វៀត​ណាម​ក៏ចូល​រួម ពិភាក្សានៅ​វេទិកាសមាជិកាសភា និងវេទិកាសមាជិកសភាវ័យក្មេង ជាដើម។

​នៅខាងក្រៅមហាសន្និបាត លោកស្រី Nguyen Thi Kim Ngan គ្រោងនឹង អញ្ជើញ​ជួបសវនាការ​ទ្វេភាគី​ជាមួយ​ប្រធាន​ IPU អគ្គលេខាធិការ IPU ថ្នាក់ដឹកនាំ នៃសភាផ្សេង​មួយចំនួន​ ព្រមទាំង​ជួបសំណេះសំណាល​ជាមួយ​កម្មាភិបាល​នៃ ស្ថានទូតវៀតណាមប្រចាំកាតា ​ទៀតផង​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ