06/04/2019 10:44 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមនៅបែលហ្ស៊ិក


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថតរូបអនុស្សាវរីយ៍ជាមួយតំណាងសហគមន៍ជនវៀតណាមនៅបែលហ្ស៊ិក (រូបថត៖ VOV) 
 

 លោកស្រីក៏បាន ចែករំលែកជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាម អំពី​មនោសញ្ចេត​នា សេចក្ដីស្រឡាញ់របស់ថ្នាក់ដឹកនាំ EC EP និងបែលហ្ស៊ិក ចំពោះទឹកដី មនុស្សវៀតណាម ក៏​ដូច​ជា​​កា​រ​សន្យារបស់ពួកគេសំដៅជំរុញទំនាក់ ទំនងរវាងវៀតណាមនិង EU វៀតណាមនិងបែលហ្ស៊ិក ជាពិសេស​គឺការ​ពិចារ​​ណា​ចុះហត្ថលេខា និង​អនុម័តលើកិច្ចព្រមព្រៀង EVFTA និង IPA​ នាដើម​ អាណត្តិថ្មីរបស់ EP។

នារ​សៀលថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់នៃរដ្ឋសភាបានអញ្ជើញទៅសួរសុខទុក្ខ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀត ណាមប្រចាំ​បែលហ្ស៊ិក​ ក្រុមបេសកកម្ម វៀតណាមប្រចាំ EU ហើយជួបសំណេះសំណាលជាមួយសហ គមន៍ជនវៀត ណាមនៅ​បែល​ហ្ស៊ិក​ផងដែរ។ ថ្លែងនៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភាបាន ជូនដំណឹង​ដល់​សហគមន៍​អាណិកជន​វៀត​ណាម​នៅបែលហ្ស៊ិកអំពីស្ថានភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលកន្លងទៅ។ លោកស្រី​ក៏បាន​​ ចែករំលែកជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាម អំពីមនោសញ្ចេតនា សេចក្ដី​ស្រឡាញ់​របស់ថ្នាក់ដឹកនាំ EC EP និង បែលហ្ស៊ិក ចំពោះទឹកដី មនុស្សវៀតណាម ក៏ដូចជាការ​សន្យា​របស់​ពួក​គេសំដៅជំរុញទំនាក់ ទំនងរវាងវៀតណាមនិង ​EU វៀតណាមនិងបែលហ្ស៊ិក ជាពិសេសគឺការ​ពិចារ ណាចុះ​ហត្ថ​លេខានិងអនុម័តលើ​កិច្ចព្រមព្រៀង EVFTA និង IPA នាដើម អាណត្តិ​ថ្មីរបស់ EP​។ ជួប​សំណេះសំណាល​ជាមួ​យ សហគមន៍ជនវៀតណាមនៅ ​បែលហ្ស៊ិក លោកស្រីប្រធានរដ្ឋសភា​បាន​ចាត់ទុក​ថា៖

​“ខ្ញុំមានការចាប់អារម្មណ៍ចំពោះប្រជាជនវៀតណាមនៅបែលហ្ស៊ិក ដែលជា សហគមន៍សាមគ្គីភាព ហើយ​ជានិច្ចកា​ល​ឆ្ពោះមកស្រុកកំណើតនិង​ប្រទេស ជាតិ។ សូម​បងប្អូន​នឹង​នរចិត្ត​ព្រោះថា​ស្ថាន​ទូត​គឺជា​ផ្ទះរួម​របស់​ប្រជា​ជន​វៀតណាម នៅបែលហ្ស៊ិក​។ ប្រសិនបើបងប្អូនជួបការលំបា​ក ការជំពាក់​ជំពិន ឬចង់ ​លើកសំណើ បំណង​ប្រាថ្នាអ្វីខ្លះ​ចំពោះបក្សនិង​រដ្ឋនោះ គឺបងប្អូនអាចរាយ​ការណ៍ តាមរយៈស្ថានទូត​ ឬគណៈ​កម្មាធិការ​ទទួ​ល​បន្ទុក​ជន​វៀតណាម នៅឯបរទេស ​របស់ក្រសួង​ការបរទេស”។

​ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានសម្ដែងក្ដីសោ មនស្ស​រីករាយ​ដោយ​ឃើញ​ថា​សហគម​ន៍​ជនវៀត​ណាម​នៅបែលហ្ស៊ិករក្សាបាន នូ​វវប្បធម៌របស់ប្រជា​ជាតិវៀត​ណាម ដោយ​សាមគ្គីជួយ​ឧបត្ថម្ភ​គ្នាទៅវិញ​ទៅមក​ ហើយពិសេស​គឺការរៀបចំថ្នាក់បង្រៀនភាសាវៀតណាមសម្រាប់​ជំនាន់​ទី៣និងទី៤។

​លោកស្រីប្រធានរដ្ឋសភាបានជូនពរជនរួមជាតិវៀតណាមនៅបែលហ្ស៊ិក និង​ក្រុម​គ្រួសារ​ទាំង​អស់​ជួប​តែ​សេចក្ដី​​សុខចម្រុង​ចម្រើនក្នុងជីវភាពនិងក្នុងអាជី​ព ព្រមទាំងជានិច្ចកាលត​ភ្ជាប់គ្នា​ គោរ​ព​ច្បាប់​នៃប្រទេស​សាមី រួ​ម​ចំណែកពង្រឹងនិង​ ពង្រីកទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពគ្រប់វិស័យរវាងប្រទេសទាំងពីរ ផង ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ