29/03/2019 09:20 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្ដើម បំពេញទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក


 អនុប្រធានរដ្ឋសភាម៉ារ៉ុកលោក Habib El Malki ទទួលប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះ (រូបថត៖ TTXVN)
 

 នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់រដ្ឋសភា វៀតណាម បានអញ្ជើញទៅ ដល់ព្រលានយន្តហោះអន្តរជាតិ ​Rabat Salle រដ្ឋធានី​ Rabat ចាប់​ផ្ដើម​ដំណើរ ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាច​ក្រម៉ារ៉ុក តាមការអញ្ជើញរបស់ប្រ​ធាន​រដ្ឋ សភា​ប្រទេស​ម្ចាស់​ផ្ទះ​លោក​ Habib El Malki។

នាល្ងាចថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបសំណេះ សំណាលជាមួយកម្មា ភិបាល​នៃស្ថាន​ទូត​វៀត​ណាម​និងតំណាងសហគមន៍ជន វៀតណា​មនៅម៉ារ៉ុក។ នៅក្នុងជំនួបនេះ ​លោកស្រី​ប្រធាន​រដ្ឋ​សភា​បាន​វាយ​តម្លៃ​ ខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការរួមវិភាគទានរបស់ សហគមន៍ ជនវៀតណាម ដែលបាន​សាមគ្គី​ជួយ​ឧបត្ថម្ភ​គ្នាទៅវិញទៅមកដើម្បីជំនះពុះពារលើការលំបាក​ ក្នុងជីវភាព ក៏ដូច​ជាសម្រប​ខ្លួន​ទៅក្នុង​សង្គម​នៃ​ប្រទេស​សាមីផងដែរ។ លោកស្រី ចាត់ទុ​កថា ស្ថានទូត​ចាំបាច់​ត្រូវ​ណែនាំ​សហគមន៍​ជន​វៀត​ណាម ធ្វើ​សកម្ម​ភាព​ អោ​យបានត្រឹមត្រូវនឹងគោលដៅ ហើយសមស្របនឹងច្បាប់នៃប្រ​ទេសសាមី​ ដើម្បីក្លាយ​ទៅជា​ស្ពាន​តភ្ជាប់​ក្នុង​ទំនាក់​ទំនងសហប្រតិបតិ្តការមិត្តភាពគ្រប់វិ​ស័យ រវាងប្រទេសទាំងពីរ។ លោកស្រី Ng​uyen Thi Kim Ngan អញ្ជើញ​មាន​ប្រសាសន៍ថា៖

​“ការទូតជាកិច្ចការនយោបាយ ប៉ុន្តែត្រូវត្រួតត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចនិង វប្បធម៌ទៀតផ។ ការ​ទូត​មាន​ការ​ទទួល​ខុស​ត្រូវធំមួយនោះគឺកិច្ចការសហគ​មន៍។ ទោះបីជាសហគមន៍ជនជាតិ​យើងនៅតែតូចក្ដី ប៉ុ​ន្តែ យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​ច្រើន​ថែមទៀត។ នៅទីណាមាន​ជនវៀតណាម គឺស្ថាន​ទូតត្រូវ​ស្វែង​រក​វិធាន​ការ​ឈាន​ដល់​ទី​នោះ។​ ប្រសិនបើមិនទាន់បង្កើត​ ស្ថានទូតនៅឡើយ យើងក៏ត្រូ​វមាន​អ្នក​ទទួល​បន្ទុក​តំបន់​នោះដើម្បី​ធ្វើជា​ទី​បង្អែក​ សម្រាប់បងប្អូន។ ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងពេលដែល ឃើញថា បងប្អូន​អាណិក​ជ​ន​វៀត​ណាមយកចិត្តទុកដាក់ដល់ការបង្រៀនភាសា វៀតណាមសម្រាប់កូនចៅ អប់រំប្រពៃណី​វប្បធម៌​ជាតិ​ដើម្បី​ថែរក្សា​ព្រលឹង​វប្បធម៌ របស់ប្រជាជនជាតិ​វៀត​ណាម”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ