20/03/2019 10:55 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV)
 

 ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចការ ងារនៅបណ្តាខេត្តភាគកណ្តាល​ប៉ែកខាងត្បូង (Nam Trung bo) និង Tay Nguyen (វៀត​ណាម) នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ​​២០១៩ ប្រធានរដ្ឋសភាវៀតណាម លោក​ស្រី Nguyen Thi Kim Ngan និង​គណៈប្រតិភូរដ្ឋសភាបានអញ្ជើញជួប​ប្រជុំជាមួយ ថ្នាក់ដឹកនាំគណៈកម្មាធិការ​បក្សខេត្ត Gia Lai។​
 
ថ្លែង​នៅក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា: Gia Lai ត្រូវ​កំណត់​ទិស​ដៅជា​មូលដ្ឋាន​ដើម្បីអា​ច​អនុវត្តន៍ពីបណ្ដាលំបាក​បំផុតដូចជា: អត្រាគ្រួសារក្រីក្រនៅតែមានកំរិតខ្ព​ស់; ជំរុញ​ការ​កសាង​ជន​បទ​ថ្មី; ទាក់​ទាញការវិនិយោគឲ្យកាន់តែច្រើនពីប្រភពឯកជន;​ បង្កើនផលិតផលកសិកម្មដើម្បីនាំចេញដើម​ ឈើ ហូ​បផ្លែ។ ទន្ទឹមជាមួយគ្នានោះ ខេត្ត G​ia Lai ត្រូវការតភ្ជាប់ជាមួយខេត្ត Kon​ Tum ដើម្បីអភិ វឌ្ឍន៍តំ​បន់​ទេសចរណ៍នៅ​ Tay Nguyen ផងដែរ។ លោកស្រី​ប្រធានរដ្ឋសភា​អញ្ជើញ​ផ្តល់​អនុសាសន៍​ថា:​ “ដើម្បី​អភិវឌ្ឍវិស័​យទេសចរណ៍ត្រូវតែមា​នការតភ្ជាប់គមនាគម​ន៍។ ខេត្ត Gia Lai និង Kon Tum សុទ្ធតែស្ថិតក្នុងអនុ​តំបន់​ខ្ពង់រាប​ភាគខាងជើង ហេតុដូច្នេះគួរតែផ្តោតលើការអភិវឌ្ឍវិស័យ​ទេសចរណ៍ដើម្បី​ក្លាយជា​វិស័យ​សេដ្ឋកិច្ច​មុខព្រួញ​។ បច្ចុប្បន្ននេះ ខេ​ត្ត Kon Tum កំពុ​ងស្នើសុំចុះបញ្ជី​រនូវទិស​ដៅទេ​សចរណ៍​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍ទេស​ចរណ៍នៅតំបន់ Tay Nguyen។ ដូច្នេះ យើងត្រូវ​ឆ្ពោះទៅកសាង​ផែន​ការ​រយៈ​ពេល​ ១០ ឆ្នាំខាងមុខ សេវាទេសចរណ៍​ Gia Lai ដែលតភ្ជាប់ជាមួយ Kon Tu​m តែម្តង”។

ក៏នា​រសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ទៅអុជ​ធូប​នៅទី​លាន​សាមគ្គី​ភាព​ទីក្រុង Pleiku ; ធ្វើទស្សនកិច្ច​និងផ្តល់​អំណោយ​ដល់​គ្រួសារ​បដិវត្តន៍ៗ​មួយ​ចំនួ​ន​ដែល​មាន​គុណូបការៈ​ សម្រាប់ប្រទេសជាតិ៕​​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ