16/03/2019 10:43 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី៣០នៃទិវាប្រពៃណីរបស់ក្រុមហ៊ុន Tan Cang Sai Gon


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ "ក្រុមហ៊ុន Tan Cang Sai Gon គឺជាគំរូលេចធ្លោមួយអំពីការគួបផ្សំការអភិវឌ្ឍសេដ្ឋកិច្ចជា មួយការធានាសន្តិសុខការពារជាតិ។ (រូបថត៖ VOV)
 

 នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៩ នៅកំពង់ផែ Tan Cang Cat Lai ទីក្រុងហូជីមិញ ក្រុមហ៊ុន Tan Cang Sai Gon បាន​រៀបចំ​ពិធីរំលឹកខួបលើកទី៣០នៃទិវា​ប្រពៃណី របស់ ក្រុមហ៊ុន (ថ្ងៃទី១៥ ខែមីនា​ ឆ្នាំ១៩៨៩-ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ២០១៩)។
 
អញ្ជើញ​ថ្លែងសន្ទរកថាអបអរសាទរ ក្រុមហ៊ុន Tan Cang Sai Gon ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ រាល់សមិទ្ធផលដែល ក្រុមហ៊ុនសម្រេចបានក្នុងការរៀបចំ ផ្លាស់ប្ដូរថ្មី អភិវឌ្ឍ​និង លើកកំពស់ប្រសិទ្ធភាពនៃសហគ្រាសរដ្ឋ។ លោកស្រីបានបន្តថា ក្រុមហ៊ុន Tan Cang Sai Gon គឺជា​គំ​រូ​លេចធ្លោមួយអំពីការគួបផ្សំការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការធានាសន្តិសុខការពារជាតិ។ ដើម្បី​សម្រេច​បាន​នូវ​លទ្ធ​ផលទាំងនោះ រួម ជាមួយការខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន Tan Cang Sai Gon នោះ គឺនៅតែ មាន​ការ​បញ្ជា​ណែនាំយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ កងទ័ពជើង ទឹក ក៏ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងតំបន់ផ្សេងៗ ទៀតផង។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan​ អញ្ជើញមាន ប្រសាសន៍ថា៖
 
“ខ្ញុំសំណូម​ពរអោយក្រសួងការពារជាតិនិងកងទ័ពជើងទឹក បញ្ជាណែនាំ ក្រុមហ៊ុន Tan Cang Sai Gon បន្តជ្រួត​ជ្រាប​យ៉ាង​ជ្រាលជ្រៅនិងអនុវត្តន៍យ៉ាង ម៉ឺងម៉ាត់គោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ពង្រីក​ប្រពៃណី ​វីរភាពរបស់កងទ័ពដើម្បីអនុវត្តន៍ប្រកបដោយជោគជ័​យនូវភារកិច្ច​ទាំង​អស់​ដែល ត្រូវបាន​ប្រគល់​ជូន​។ តាមនោះ ​ក្រុមហ៊ុន Tan Cang Sai Gon បន្តត្រួស ត្រា​យក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ​វៀត​ណាម​ប្រកបដោយ ចីរភាពដល់ឆ្នាំ២០​៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៤៥ ជាពិសេ​សគឺការអភិវ​ឌ្ឍ ប្រព័ន្ធ​កំពង់ផែទឹក​ជ្រៅបម្រើការដឹកជញ្ជូនអន្ត​រជាតិ បង្កើតកម្លាំងចលករ​សម្រាប់ ការអភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រក្នុង​ទូទាំង​ប្រទេស ព្រមទាំងលើក​កំពស់ពាណិជ្ជ សញ្ញាវៀតណាមក្នុងវិស័យ​សេដ្ឋកិច្ចសមុទ្រនិង​សេវាកម្ម logistics ផង​ដែរ”៕​

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ