06/02/2019 09:15 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Tien Giang

នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅមន្ទីរនគរបាលខេត្ត Tien Giang និងមន្ទីរពេទ្យខេត្ត Tien Giang ផងដែរ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិ
នៅខេត្ត Tien Giang

នៅឯមន្ទីរនគរបាលខេត្ត Tien Giang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងចង់ឲ្យនគរបាលខេត្ត Tien Giang បន្តពង្រីកនូវប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាននិងមេរៀនបទពិសោធន៍ដើម្បីបំពេញភារកិច្ច ជាពិសេសបង្កើតសមិទ្ធផលជាច្រើនថែមទៀតក្នុងដំណើរការធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដើម្បីសន្តិសុខជាតិក្នុងស្ថានភាពថ្មី។

នៅមន្ទីរពេទ្យ ខេត្ត Tien Giang ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជូនពរដល់បុគ្គលិកនៅមន្ទីរពេទ្យនូវឆ្នាំថ្មីដែលប្រកបដោយសុខភាពល្អសុភមង្គលនិងភាពជោគជ័យ ក្នុងការងារជំនាញក៏ដូចជាក្នុងបុព្វហេតុថែទាំសុខភាពរបស់ប្រជាជននៅទូទាំងខេត្ត។ លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទៅទស្សនានិងជូនអំណោយចំនួន ២០ កញ្ចប់ដល់អ្នកជំងឺដែលកំពុងទទួលការព្យាបាជំងឺមហារីកនៅទីនេះផង​ដែរ​៕​

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ