18/01/2019 09:36 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី បិទកិច្ចប្រជុំជាប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំ APPF 27 (រូបថត៖ VOV)

 នាថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំ ជាប្រ​ចាំឆ្នាំ​នៃវេទិកា​សភាអាស៊ី​-ប៉ាស៊ីហ្វិក ​(APPF) លើកទី ២៧ បានបិទក្រោ​យ រយៈពេល៣ថ្ងៃប្រជុំ។ ​
 
ពិធីបិទ​បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានរ​ដ្ឋសភា កម្ពុជា សម្ដេច ហេង សំរិន ក៏ជាប្រ​ធាន APPF 27 នេះដែរ​។ ប្រធានរដ្ឋ សភាវៀតណាមលោកស្រី​ Nguyen Thi Kim Ngan ក៏បានអញ្ជើញចូលរួម​ពិធីបិទ​។
 
​អង្គ​ប្រជុំបានអនុម័តលើសេចក្ដីសម្រេចចិ​ត្តចំនួន១៤ ដោយឈរលើមូលដ្ឋាននៃសេចក្ដីព្រាងទាំង៤៣​ដែលដាក់ជូន​ដោយប្រទេសជា​សមាជិកនានា ព្រមទាំង អនុម័តលើសេចក្ដីថ្លែងការណ៍​រួមសៀមរាបឆ្នាំ២០១៩​ផងដែរ​។
 
អញ្ជើញ​ថ្លែងនៅពិធីបិទ ប្រធាន APPF 27 ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានអះអាងថា កិច្ចប្រជុំ APPF 27 បានបញ្ចប់ប្រកបដោយជោគជ័យ ព្រមទាំងជឿជាក់ថា លទ្ធផល​នៃកិច្ចប្រ​ជុំនេះនឹង​រួមចំណែក​ដោះស្រាយ​ការសាក​ ល្បងរួម រក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកប​ដោយចីរភាពនៅក្នុងតំបន់ និ​ង លើ​ពិភព​លោក​ជាពុំខាន។
 
នាយប់​ថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញវិល ត្រឡប់​មក​រដ្ឋធានី​ហាណូយ​វិញ បញ្ចប់ប្រកបដោយភាពល្អ ​ប្រសើរនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រ​ជុំ APPF 27 នៅសៀម​រាប ព្រះរាជា​​ណាចក្រកម្ពុជា​៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ