• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដាក់សំណើរជូនរដ្ឋសភាដើម្បីអនុម័តលើ CPTPP

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ស្ដីពីការស្នើឲ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របាយការណ៍អត្ថាធិប្បាយនិងត្រួតពិនិត្យស្ដី ពីកិច្ចព្រមព្រៀង CPTPP និងឯកសារពាក់ព័ន្ធនានាផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ថ្លែងរបាយការណ៍ស្ដីពីការស្នើឲ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង CPTPP (រូបថត៖ VOV)
 

កិច្ចព្រមព្រៀង CPTPP មានមាត្រាចំនួន៧និងឧបសម្ព័ន្ធតែ១ដែលចែងអំពី ទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវ បានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយប្រទេសចំនួន១២ រួមមាន៖ អូស្ត្រលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេសី មិចស៊ីកូ នូវែល ហ្សេឡង់ ប៉េរូ សឹង្ហបុរី អាមេរិកនិងវៀតណាម ក៏ដូចជាដោះស្រាយ បញ្ហាផ្សេងៗពាក់ព័ន្ធដល់លក្ខណៈសុពលភាព ការដកចេញឬការ​ចូលរួម CPTPP ផងដែរ។ ជាទូទៅ CPTPP បានរក្សាដដែលនូវខ្លឹមសារនៃ TPP ប៉ុន្តែវាអនុញ្ញាតអោយប្រទេសជាសមាជិកអាចលើកពេលអនុវត្តន៍កាតព្វកិច្ចចំនួន២០ជាបណ្ដោះអាសន្ន ដើម្បីធានាតុល្យភាពអំពីផលប្រយោជន៍​និងកាតព្វកិច្ចរបស់ ប្រទេសជាសមាជិកទាំងអស់ក្នុងបរិបទដែលអាមេរិកបានដកខ្លួនចេញពី TPP​។​

CPTPP មិនត្រឹមតែផ្តោតទៅលើវិស័យជាប្រពៃណីនានាដូចជាការកាត់ បន្ថយពន្ធដារលើទំនិញ បើកទ្វារទីផ្សារសេវាកម្ម កម្មសិទ្ធិបញ្ញា និងរបាំងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងដោះស្រាយបញ្ហាថ្មីៗក្រៅប្រពៃណីដូចជា ពលករ បរិស្ថាន ការលក់ដូររបស់រដ្ឋាភិបាលនិងសហគ្រាសរដ្ឋ ទៀតផង។ ក្រៅពីនោះ កិច្ចព្រមព្រៀងនេះ ក៏មានសំណូមពរនិងស្ដង់ដារខ្ពស់អំពីតម្លាភាពក៏ដូចជាដាក់ចេញនូវយន្តការដោះស្រាយជម្លោះដោយមានលក្ខណៈបង្ខិត​បង្ខំនិងតឹងរឹង ផងដែរ។ អញ្ជើញថ្លែងរបាយការណ៍ស្ដីពីការស្នើឲ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង CPTPP អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានលើកឡើងច្បាស់ថា៖

“ការចូលរួមនិងអនុម័តលើកិច្ចព្រមព្រៀង CPTPP យ៉ាងឆាប់ៗនោះ គឺជួយ អោយវៀតណាមបង្ហាញបាននូវការសន្យាដ៏ខ្លាំងក្លាចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ព្រមទាំងអះអាងនូវតួនាទីនិងឋានៈខាងភូមិសាស្រ្តនយោបាយដ៏សំខាន់របស់វៀតណាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាតំបន់អាស៊ី ប៉ាស៊ីហ្វិកទៀតផង។ ក្នុងបរិបទដែលសភាពការណ៍នយោបាយ សន្តិសុខក្នុងតំបន់និងលើពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញនោះគឺការចូលរួម CPTPP នឹងជួយអោយវៀតណាមលើកស្ទួយកម្លាំងផ្ទៃ ក្នុង ដើម្បីទប់ទល់នឹងការលំបាកនិងការសាកល្បង សំដៅអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ និងពហុទិស។ ម្យ៉ាងវិញទៀត នាពេលចូលជាធរមាននោះ កិច្ចព្រមព្រៀង CPTPP ក៏រួមចំណែកពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសជាសមាជិក CPTPP ផ្សេងៗ ជាពិសេសគឺប្រទេសដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top