ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋធានីគែ ប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Ali Aal។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Ali Aal
ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា វៀត ណាមជានិច្ចកាល គោរពនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអេហ្ស៊ីប។ លោកប្រធានរដ្ឋស្នើឲ្យ ស្ថាប័នសភានៃប្រទេសទាំងពីរ ជម្រុញរាល់សកម្មភាពផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ គាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាអន្តរសភាអន្តរជាតិនិងតំបន់។
ប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Al Aal មានបំណងថាដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋ លោក Tran Dai Quang នឹងរួមចំណែកបង្កើតឡើងចំណុចលោតផ្លោះក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ដោយអនុវត្តជាក់ស្តែងគោលដៅដែលបានដាក់ចេញគឺ ទទួលបានទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly
ក៏នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly។ ក្នុងជំនួបនេះ ប្រ ធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូមកស្វែងរកទីផ្សាររបស់គ្នាទៅវិញទៅមក។ លោក Tran Dai Quang បានជឿជាក់ថា ដោយការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាមួយ នឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៨ ក្នុងដំណើរទស្សនកិច្ចនៅអេហ្ស៊ីបលើកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអេហ្ស៊ីបក្នុងឆ្នាំ២០១៨និងបណ្តាឆ្នាំជាបន្តបន្ទាប់នឹងទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់ សំដៅអបអរសាទរខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម-អេហ្ស៊ីប។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Mostafa Madbouly បានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើនទំនុកទុកចិត្តនយោបាយនិងនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី អេហ្ស៊ីបរូបនេះក៏បានសន្យា បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម មក វិនិយោគធ្វើអាជីវកម្មនៅអេហ្ស៊ីបផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម