• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ប្រទេសអេហ្ស៊ីប


 ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិខេត្ត Luxor ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអេហ្ស៊ីប 

 នា​រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១៨ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang និងភរិយា បាន​អញ្ជើញ​ទៅ​ដល់​ខេត្ត Luxor ចាប់ផ្តើមដណើរ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅ អេហ្ស៊ីប តាមការអញ្ជើញរបស់ប្រធានាធិប​តីអេហ្ស៊ីប លោក ​Abdel Fattah Al Sisi។​ 
 
ទទួល​ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវនៅព្រលានយន្តហោះអន្តរ ជាតិ Luxor មាន​វត្ត​មាន​អភិបាល​ខេត្ត Luxor លោក Mohammed Badr រួមទាំងមន្ត្រីរដ្ឋអំណាចខេត្ត Luxor  ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅអេ​ហ្ស៊ីប​ លោក Do Hoang Long និងភរិយា រួ​មទាំងមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ី​បផង​ដែរ​។
 
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបរបស់លោក Tran Dai Quang លើកនេះជា ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ដើម​ដំបូង​​របស់​​ប្រមុខរដ្ឋវៀតណាមទៅកាន់អេហ្ស៊ីប គិតតាំងពីពេល​ប្រទេស​ទាំង​ពីរ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​កាល​ពីឆ្នាំ​១៩៦៣មក។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកអះអាងសារជាថ្មី រាល់​ការ​សន្យាដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខានាឆ្នាំ២​០១៧ ក៏ដូចជា ជម្រុញវិធាន​ការមួយចំនួន សំដៅ បង្កើនថែម​ទៀត​ កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​លើគ្រប់វិស័យ  ដូចជានយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌និងអប់រំជាដើម។ ទន្ទឹម​ជា​មួយ​​​គ្នា​នោះ ក៏បានអះអាងនូវបំណងប្រាថ្នារបស់វៀតណាម ចង់បន្តជម្រុញការ​អភិវឌ្ឍ​នៃទំនាក់​ទំនង​ទ្វេភាគី​វៀត​​ណាម​ - អេហ្ស៊ីបឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រ​សិទ្ធភា​ព៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top