សក្កានុភាពសហប្រតិបត្តិការអំពីពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឥណ្ឌូនេស៊ីនៅធំធេងណាស់។ នេះជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងពិធីជួបជាមួយលោក Aesman Sapta Odang ប្រធានក្រុមប្រឹក្សាតំណាងតំបន់ឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៨ ខែមករានៅទីក្រុងហាណូយ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបជាមួយប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីលោក
Aesman Sapta Odang (រូបថតៈ TTXVN)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរ ចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិ ការរវាងស្ថាប័នគ្រប់គ្រងវិស័យឧបាស្រ័យពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងមួយចំនួនទៀត។
បន្ទាប់ពីជំនួបជាមួយប្រធានរដ្ឋ លោក Tran Dai Quang មក លោក Oesman Sapta Odang បានអញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម