នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក Tran Dai Quang និង គណៈប្រតិភូសមាជិកសភាមណ្ឌលហូជីមិញ បានអញ្ជើញជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតខ័ណ្ឌទី ១ ខ័ណ្ឌទី ៣ និងខ័ណ្ឌទី ៤ សំដៅជូនដំណឹងនូវលទ្ធផលនៃ កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៤។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតទីក្រុងហូជីមិញ
នៅក្នុងជំនួបនេះ មានការស្រុះចិត្តគំនិតជាមួយអ្នកបោះឆ្នោតអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នោះ ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋសភាលើកនេះគឺប្រព្រឹត្តទៅក្នុងបរិបទ ដែលប្រទេសជាតិមានការផ្លាស់ប្តូរយ៉ាងសកម្មលើគ្រប់វិស័យ។
ស្តីពីជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា នេះជាស្នាដៃកិច្ចការបរទេសលេចធ្លោរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល រួមចំណែកលើកកំពស់តួនាទីរបស់ APEC ដែលជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចជួរមុខក្នុងតំបន់។ នេះក៏ជាការគូសសញ្ញាសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ និងសម្តែងនូវទស្សនវិស័យយុទ្ធសាស្ត្ររបស់វៀតណាមចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម