ទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសនិងពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧ បានបើកយ៉ាងឧិឡារិកនាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Tuyen Quang។
ជនជាតិ Dao ទូទាំងប្រទេស
អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា វប្បធម៌បណ្តាជនជាតិភាគតិចជាបេតិកភណ្ឌដ៏មានតម្លៃ រួមចំណែកបង្កើតឡើងខឿនវប្បធម៌វៀតណាមដ៏សម្បូរបែប។ ការរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិបណ្តាជនជាតិភាគតិចនិយាយរួមនិងជនរួមជាតិជនជាតិ Dao និយាយដោយឡែកជាភារកិច្ចនយោបាយមានអត្ថន័យសំខាន់ក្នុងសម័យ ឧស្សាភាវូបនីយកម្ម ទំនើបកម្មនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖
“ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ គប្បីលើកកំពស់និងពង្រីកនូវតួនាទីនៃម្ចាស់កម្មវត្ថុ វប្បធម៌ក្នុងការអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិ បង្កលក្ខណៈល្អបំផុតសំដៅលើកកំពស់ការចូលរួមសកម្មភាពច្នៃប្រឌិតវប្បធម៌របស់សហគមន៍ជនជាតិវៀតណាម រួមផ្សំជាមួយការអភិរក្សនិងពង្រីកតម្លៃបេតិកភ័ណ្ឌ វប្បធម៌បណ្តាជនជាតិជាមួយសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍និរន្តរភាពនៅតំបន់នីមួយៗ”។
ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី៣០កញ្ញា នៅខេត្ត Tuyen Quang បានប្រព្រឹត្តទៅសិក្ខាសាលា “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Dao ក្នុងស្ថានភាពធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម