• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៅវៀតណាម


ប្រធានរដ្ឋលោក Tran Dai Quang និងឯកអគ្គរដ្ឋទូតអេស្ប៉ាញ Jesus Figa Lopez Palop (រូបថត៖VOV)

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទ​ទួល​សារតាំងពីឯកអគ្គរដ្ឋទូតអេស្ប៉ាញ Jesus Figa Lopez Palop និងឯកអគ្គរដ្ឋទូតយេម៉ែន Adel Mohamed Ali Ba Hamid។ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោកស្រី Lopez Palop នោះ ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូ ព្រមទាំងជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចលើវិស័យដែលអេស្ប៉ាញមានឧត្តមភាព។ លោក Tran Dai Quang មាន បំណងថា អេស្ប៉ាញ់នឹងគាំទ្រវៀតណាមឈរឈ្មោះក្នុងតំណែងជាសមាជិកមិន អចិន្ត្រៃរបស់ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប​អាណត្តិ២០២០-២០២១ ហើយឯកអគ្គរដ្ឋទូត Pham Sanh Chau ឈរឈ្មោះជាអគ្គនាយកអង្គការ UNESCO​ អាណត្តិ ២០១៧-២០២១។

 

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួប ឯកអគ្គរដ្ឋទូតប៉ូឡួញលោក Ilkka Pekka Simila  

ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតយេម៉ែនលោក Mohamed Ba Hamid ប្រធានរដ្ឋលោក Tran Dai Quang លើកច្បាស់ថា វៀតណាមសង្សឹមថា ប្រទេស យេម៉ែននឹងទទួលបានស្ថិរភាពយ៉ាងឆាប់ៗ ហើយភាគីនានាដោះស្រាយបាន ការខ្វែងគំនិតនិងជំលោះតាមរយៈកិច្ចចរចារ។

ក៏នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួប ឯកអគ្គរដ្ឋទូតប៉ូឡួញលោក Ilkka Pekka Simila និងឯកអគ្គរដ្ឋទូតក្រិកលោក Nikos Kanellos ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀត ណាម។ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតលោក Ilkka-Pekka Simila ប្រធានរដ្ឋ លោក Tran Dai Quang បានស្វាគមន៍ការដែលប៉ូឡួញស្នើឲ្យបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើវិស័យអប់រំ បច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រង រដ្ឋ រុក្ខកម្មនិងថាមពលស្អាត។

វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូតក្រិកលោក Nikos Kanellos ក្នុងអាណត្តិបេសកកម្មនៅវៀតណាម ប្រធានរដ្ឋលោក Tran Dai Quang ស្នើឲ្យក្រិកគាំទ្រការចុះហត្ថលេខានិងអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) រួមជាមួយគ្នានោះ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលវៀតណាមមានតម្រូវការនិងក្រិកមានឧត្តមភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top