• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី 

នាល្ងាចថ្ងៃទី ១ ខែកក្ដដា ឆ្នាំ២០១៧ តាមម៉ោងតំបន់ (នាយប់ថ្ងៃដដែលតាមម៉ោងវៀតណាម) ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Saint Petersburg បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៨ មិថុនា ដល់ថ្ងៃទី ១ កក្ដដា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin។

មុននោះ នាល្ងាចថ្ងៃទី ១ កក្ដដា ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង Saint Petersburg លោក  Georgy Pontavchenko ។ នៅទីនេះ លោក  Georgy Pontavchenko មានក្ដីជឿជាក់ថាដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់លោក Tran Dai Quang នឹងបង្កើតសន្ទុះដ៏សំខាន់ៗជំរុញ​ទំ​នាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីដែលក្នុងនោះមានទីក្រុង Saint Petersburg។ លោក Georgy Pontavchenko បានជូនដំណឹងថាទីក្រុង Saint Petersburg កំពុងកសាងផែនការបើកការតាំងពិព័រណ៍លើកដំបូងស្ដីពីលោកប្រធានហូជីមិញនៅសារមន្ទីរបេតិកភ័ណ្ឌជាតិ Ermitage នាខែឧសភា ឆ្នាំ ២០១៩។

ព្រឹត្តិការណ៍សំខាន់នេះជាប្រការលេចធ្លោក្នុងបណ្ដាសកម្មភាពអបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ នៃ​ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាគោលការណ៍ជាសារវ័ន្តនៃទំនាក់ទំនងមិត្តភាព ធ្វើជាមូលដ្ឋាន ដើម្បីបង្កើតឡើងគ្រឹះស្ថានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរសហព័ន្ធរុស្ស៊ីនិងវៀតណាម។

ប្រធានរដ្ឋលោក Tran Dai Quang បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុង Saint Petersburg ​ជាមួយបណ្ដាខេត្តនិងទីក្រុងរបស់វៀតណាម។ លោកបានអះអាងថាវៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋាននៃប្រទេសទាំងពីរសហប្រតិបត្តិការផ្ទាល់ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។ លោកមានក្ដីជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងទីក្រុង Saint Petersburg ជាមួយបណ្ដាមូលដ្ឋានរបស់វៀតណាមនឹងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមូយថ្ងៃប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបនឹងតម្រូវការនៃប្រទេសទាំងពីរ។ បន្ទាប់មក លោក Tran Dai Quang បានអញ្ជើញទៅទស្សនាមណ្ឌលអនុស្សាវរីយ៍ Vladimir Ilyich Lenin នៅវិមាន Smolny និងទស្សនា ការតាំងពិព័រណ៍អន្តរជាតិស្ដីពីកងទ័ពជើងទឹកលើកទី ៨ នៅវិមាន Ekaterina៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top